(ឡុងដ៍)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United នឹងបើកទ្វារកីឡដ្ឋាន Old Trafford របស់ខ្លួន ដើម្បីទទួលស្វាគមន៍ Fulham នៅថ្ងៃបើឆាកលីគកំពូលអង់គ្លេស Premier League រដូវកាលថ្មីឆ្នាំ២០២៤-២០២៥ ពោលគឺថ្ងៃទី១៦ ខែសីហា (ម៉ោងក្នុងតំបន់)។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ជំនួបរវាង Man Utd និង Fulham នេះដែរ ក៏ជាគូបើកឆាកដំបូងគេ សម្រាប់សប្តាហ៍ទី១ ក្នុងលីគទៀតផង នៅមុនពេល ក្រុមការពារតំណែងជើងឯក មេឃខៀវ Manchester City នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Stamford Bridge ដើម្បីប៉ះតោខៀវ Chelsea សម្រាប់ big match នៃសប្តាហ៍ដំបូង ក្នុងចំណោម ៣៨ប្រកួតទៀតផង។

ខាងក្រោមនេះ ជាកម្មវិធីប្រកួតសប្តាហ៍ទី១ នៅលីគ Premier League
ថ្ងៃសុក្រ ទី១៦ ខែសីហា
Manchester United v Fulham។

ថ្ងៃសៅរ៍ ទី១៧ ខែសីហា
Ipswich Town v Liverpool
Arsenal v Wolverhamton
Everton v Brighton
Newcastle United v Southampton
Nottingham Forest v Bournemouth
West Ham United v Aston Villa។

ថ្ងៃអាទិត្យ ទី១៨ ខែសីហា
Brentford v Crystal Palace
Chelsea v Manchester City។

ថ្ងៃចន្ទ ទី១៩ ខែសីហា
Leicester City v Tottenham Hotspur៕