(ភ្នំពេញ)៖ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា ហៅកាត់ថា (DMU CAMBODIA) ដែលជាសាខាសាកលវិទ្យាល័យអង់គ្លេសដំបូងគេនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយស្ថាប័នអប់រំឈានមុខគេជាច្រើននៅក្នុងកម្ពុជា។

ភាពជាដៃគូដ៏មានសារៈសំខាន់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញកិច្ចសហការ និងការផ្លាស់ប្តូរចំណេះដឹង នៃថ្នាក់ឧត្តមសិក្សានៅកម្ពុជានឹងផ្ដល់ឱ្យនិស្សិត និងបុគ្គលិកនូវអត្ថប្រយោជន៍ជាច្រើន រួមទាំងអាហារូបករណ៍ដ៏ពិសេសផងដែរ។

ភាគីហត្ថលេខី នៃការចុះអនុស្សារណៈ រួមមាន៖
*សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (CIA FIRST International School)
*ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQ Education) – សាលារៀន អន្តរទ្វីបអាមេរិកកាំង (AIS) និង មជ្ឈមណ្ឌលភាសា អេអាយអាយ (Aii)
*សាលាអន្តរជាតិផារ៉ាហ្គន (Paragon International School Cambodia – PISC)
*សាលាអន្តរជាតិ សៅប្រ៊ីដកម្ពុជា (Southbridge International School Cambodia – SISC)
*ប៊ែលធី គ្រុប - សាលា ប៊ែលធី អន្តរជាតិ និង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (BELTEI Group)
*សាលាអន្តរជាតិ ណត្សប្រ៊ីដ (Northbridge International School Cambodia – NISC)
*សាលាអន្តរជាតិភ្នំពេញ (International School of Phnom Penh – ISPP)
*សាលាអន្តរជាតិ (Home of English – HOEI)
*សាលារៀន ហ្វ៊ូតព្រីន អន្តរជាតិ (Footprints International School)
*AG Education – សាលាអន្តរជាតិ ហ្រ្គេនម៉ោន (Grand Mount International School) និងសាលារៀន អារីហ្សូន (Arizon School)
*សាលាអន្តរជាតិអូស្ត្រាលីប៉ាស៊ីហ្វិក (API-School)
*សាលាអន្តរជាតិ អែស អេ អាយ (សឹង្ហបុរី)
*សាលារៀន CAMFIRST
*សាលារៀន បញ្ញាវន្តអង្គរ (The Angkor Intellectual Academy – AiA) and សាលារៀន បញ្ញាជនកម្ពុជា (Cambodia Intellectual Academy – CiA)
*សាលា ញូវហ្គេតវ៉េ អន្តរជាតិ (New Gateway International School – NGIS)
*សាលា ហ៊ែរ៉ូដស៍ អន្តរជាតិ Harrods International Academy

តាមរយៈកិច្ចសហការនេះ DMU Cambodia និងស្ថាប័នដែលចូលរួមមានគោលបំណងបង្កើត កម្មវិធីផ្លាស់ប្តូរបទពិសោធ, ការចូលរួមការងារស្រាវជ្រាវរួមគ្នា, ការអភិវឌ្ឍកម្មវិធីសិក្សា និងកម្មវិធីសិក្ខាសាលាចែករំលែកចំណេះដឹង។ អត្ថប្រយោជន៍ទាំងអស់នេះ នឹងផ្តល់ឱកាសដ៏មានតម្លៃសម្រាប់សិស្សានុសិស្សក្នុងការទទួលបាននូវទស្សនៈវិស័យចម្រុះ, បង្កើនបទពិសោធសិក្សារបស់ពួកគេ, បង្កើតបណ្តាញទំនាក់ទំនងជាសកល និងការទទួលបានឱកាសអាហារូបករណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់។

លោកស្រី Sakina Zafar សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា បានមានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយស្ថាប័នអប់រំដ៏មានតម្លៃនេះ។ អនុស្សារណៈនៃការយោគយល់គ្នានេះ តំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់យើងក្នុងការសហការជាមួយស្ថាប័នអប់រំអន្តរជាតិក្នុងស្រុក និងលើកកម្ពស់ឧត្តមភាពសិក្សានៅកម្ពុជា។ យើងជឿជាក់ថា ភាពជាដៃគូទាំងនេះនឹងផ្តល់ឱកាសដ៏មានតម្លៃសម្រាប់និស្សិត សាស្រ្តាចារ្យ និងបុគ្គលិកនៃស្ថាប័នពាក់ព័ន្ធទាំងអស់ យើងក៏ទន្ទឹងរងចាំ ការចុះអនុស្សារណៈជាមួយស្ថាប័នអប់រំ និងក្រុមហ៊ុនបន្ថែមទៀត ក្នុងប៉ុន្មានខែខាងមុខនេះ ផងដែរ»។

ការបង្រៀនថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នឹងចាប់ផ្ដើមខែ តុលា ឆ្នាំ២០២៤ នេះហើយ។ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា ផ្តល់ជូនសិស្ស និស្សិត នូវកម្មវិធីសិក្សាស្តង់ដារដ៏ល្អបំផុត ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ស្តង់ដាចក្រភពអង់គ្លេសដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា។

DMU Cambodia នឹងផ្តល់ជូននូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ មានដូចជា ជំនាញធុរកិច្ច ជំនាញហិរញ្ញវត្ថុ ជំនាញព័ត៌មានវិទ្យា និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ (Global) Master of Business Administration ដែលជំនាញសិក្សាទាំងអស់នេះត្រូវបានបង្រៀន ដោយគ្រូបង្រៀនសុទ្ធសឹងជាជនជាតិបរទេស ដែលទទួលបានបទពិសោធបង្រៀន កម្រិតអន្តរជាតិ ជាមួយគុណភាពស្តង់ដារខ្ពស់ ដូចគ្នាទៅនឹង De Montfort University នៅក្នុងចក្រភពអង់គ្លេស។

សាកលវិទ្យាល័យ De Montfort Leicester (DMU Leicester) ចក្រភពអង់គ្លេស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1870 គឺជាសាកលវិទ្យាល័យដំបូងគេរបស់ចក្រភពអង់គ្លេសដែលបើកសាខានៅប្រទេស កម្ពុជា ។ DMU Cambodia ផ្តល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ទទួលស្គាល់ជាអន្តរជាតិ ដែលផ្តល់ដោយ DMU នៅចក្រភពអង់គ្លេស។

DMU Cambodia ប្តេជ្ញាផ្តល់ការអប់រំដែលមានគុណភាពខ្ពស់ ដោយផ្តោតលើលទ្ធភាពការងារ និងនិស្សិតដែលបញ្ចប់ការសិក្សាឱ្យទទួលបានជោគជ័យនៅក្នុងទីផ្សារការងារជាសាកល។ សាកលវិទ្យាល័យស្វាគមន៍ ការដាក់ពាក្យចូលរៀន ពីនិស្សិតក្នុងស្រុក និងនិស្សិតអន្តរជាតិ ដែលស្វែងរកបទពិសោធន៍អប់រំ របស់ចក្រភពអង់គ្លេស ដោយផ្ទាល់ក្នុងប្រទេសកម្ពុជា។

សម្រាប់ការប្រឹក្សាដោយឥតគិតថ្លៃ អំពីប្រព័ន្ធអប់រំចក្រភពអង់គ្លេស សូមទំនាក់ទំនងលោក គីមហេង តាមរយៈលេខទូរស័ព្ទ៖ 098 999 582, Telegram: https://bit.ly/497Pw8U