(ប៉ារីស)៖ ពិតជាអស្ចារ្យក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍កីឡាអូឡាំពិក Summer Olympics Games ដោយក្រុមអត្តពិលរបស់កូរ៉េខាងត្បូង ផ្នែកនារីក្នុងវិញ្ញាសាបាញ់ធ្នូនារីជាក្រុម បានបន្តឈ្នះមេដាយមាសក្នុងវិញ្ញាសានេះចំនួន ១០សម័យកាលជាប់គ្នា បន្ទាប់ពីបន្តឈ្នះនៅ Paris Olympics 2024 ពោលគិតចាប់តាំងពីឆ្នាំ១៩៨៨ ដែលរៀបចំនៅទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូង ។
ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក Paris Olympics Games 2024 ក្រុមកូរ៉េខាងត្បូង បានឈ្នះមេដាយមាស ផ្នែកវិញ្ញាសាបាញ់ធ្នូនារីជាក្រុម ៣នាក់ ដោយបានយកឈ្នះក្រុមអត្តពលិកចិន ឈរលេខ២ បានមេដាយប្រាក់ និងក្រុមម៉ិកសិក យកបានមេដាយសំរឹទ្ធ ៕