(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ (PPIU) នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ បានប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់រវាង PPIU និង IDP Education, Cambodia (ACE) ក្រោមអធិបតីភាពលោក សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់យុវជន និងកីឡា លោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ និងលោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសប្រទេសកម្ពុជា នៃ IDP Education, Cambodia ក្នុងគោលបំណងពង្រឹងភាពជាដៃគូ ដើម្បីធានាបាននូវការបណ្តុះប្រកបដោយ គុណភាព ឧត្តមភាព និងនវានុវត្តន៍។

និស្សិត PPIU នឹងទទួលបានការសិក្សាភាសាអង់គ្លេសកម្រិតស្តង់ដាអន្តរជាតិ និងការធ្វើតេស្ត IELTS នៅ PPIU ផងដែរ ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យទូទាំងពិភពលោក ដែលប្រើប្រាស់ភាសាអង់គ្លេសជាគោល៕