(ភ្នំពេញ)៖ គម្រោង Downtown Development នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ បានបើកសម្ពោធផ្ទះគំរូ និងចុះកិច្ចព្រមព្រៀង ជាមួយដៃគូសហការសាងសង់ Martin Design Suceess Build។ គម្រោងនេះ មានទីតាំងលើវិថីឧកញ៉ា ឌួង ងៀប២ កែងផ្លូវ២០០៤ កែងនិងផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ឌួង ឆាយ អគ្គនាយកនៃគម្រោង Downtown Development បានឲ្យដឹងថា កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជម្រាបជូនសាធារណជន អំពីកិច្ចសហការបើកការដ្ឋានជាផ្លូវការ ជាមួយដៃគូសហការសាងសង់ ដែលធានាបាននូវគុណភាពសំណង់ដ៏រឹងមាំ និងទាន់ពេលវេលាជូនអតិថិជន។ ជាមួយលក្ខខណ្ឌ័បង់ប្រាក់កាន់តែងាយស្រួលត្រឹមតែ $888 ក្នុងមួយខែ។

បន្ថែមពីនោះទៀត ក៏ដូចបើកបង្ហាញពីផ្ទះគំរូពិត របស់ប្រភេទផ្ទះវីឡាទោល ឃ្វីនវីឡា និងវីឡាភ្លោះ ដើម្បីឲ្យអតិថិជនបានឃើញជាក់ស្ដែង ពីម៉ូតផ្ទះ ក៏ដូចជារចនាបថ ដ៏ទំនើប និងទាន់សម័យ គ្រប់ប្រភេទផ្ទះនីមួយៗ បានរចនាឡើងប្រកបដោយ លំហខ្ពស់ស្រឡះ មានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់។

លោកអគ្គនាយក ឌួង ឆាយ បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធ គម្រោងមានភាពងាយស្រួល សម្រាប់អតិថិជនក្នុងការរស់នៅ ដោយនៅក្នុងគម្រោង មានច្រកចេញចូលច្រើន ផ្លូវក្នុងគម្រោងមានទំហំធំ មានបំពាក់ប្រព័ន្ធសឡារួចជាស្រេច មានសេវាកម្មទំនើប ដូចជាក្លឹបហាត់ប្រាណ អាងហែលទឹកដ៏ធំទូលាយ សួនកំសាន្ត និងកន្លែងក្មេងលេង។

ដើម្បីបង្កើនទំនុកចិត្តជូនដល់អតិថិជន លោកអគ្គនាយក ឌួង ឆាយ ក៏សូមជំរាបជូនផងដែរថា គម្រោង Downtown Devlopment និងបើកការដ្ឋានជាផ្លូវការ ចាប់ពីពេលនេះតទៅ។ អតិថិជនអាចអញ្ជើញ ចូលមកមើលទីតាំងផ្ទាល់ ក៏ដូចជាទស្សនាផ្ទះគំរូពិតជាក់ស្តែង ជាពិសេសបានឃើញពីសកម្មភាព នៃការសាងសង់ និងគុណភាពនៃសំណង់ផ្ទាល់។

សូមជម្រាបថា គម្រោង Downtown Development មានទីតាំងស្ថិតលើផ្លូវ ដែលមានចរាចរណ៍អ៊ូរអរ ហើយស្ថិតនៅចំកណ្តាលនៃទីប្រជុំជនក្រុង និងហ៊ុមព័ទ្ធទៅដោយសាលាអន្តរជាតិធំៗ សកលវិទ្យាល័យ ធនាគារ ផ្សារទំនើប និងមន្ទីរពេទ្យ ជាដើម។

ព៍ត័មានលំអិតសូមទំនាក់ទំនង 092 833 334 / 093 833 334

https://maps.app.goo.gl/zKyn4aD8eVeM3a3b9?g_st=ic