(ឌូបៃ)៖ ជើងខ្លាំងតេន្នីសលំដាប់លេខ២ ពិភពលោក Iga Swiatek បានហាលអាវពីកម្មវិធី Dubai Open 2025 ក្រោយចាញ់គូប្រជែងវ័យទើបតែ ១៧ឆ្នាំ Mirra Andreeva ២-០ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

យុវតីសញ្ជាតិរុស្ស៊ី Andreeva បានក្លាយជាកីឡាការិនីក្មេងជាងគេ បានដែលឈានដល់វគ្គ ៤នាក់ចុងក្រោយនៃព្រឹត្តិការណ៍ Dubai Tennis Championships របស់សហព័ន្ធអារ៉ាប់រួម តាមរយៈផ្តួលគូប្រជែងអ៊ុយក្រែន ៦-៣ និង ៦-៣ ដ៏គួរឱ្យភ្ញាក់ផ្អើល។

នាងបានវាយបកយកជ័យជម្នះ ក្រោយចាញ់ត្រូវ Swiatek នាំមុខ ៣-១ ពីក្នុងសិតទី២ ដើម្បីទម្លាក់ជើងខ្លាំងអន្តរជាតិប៉ូឡូញចេញពី Dubai Open អតីតជើងឯក ៥សម័យកាលក្នុងកម្រិត Grand Slam ដោយបានប្រើពេល ១ម៉ោង និង ៣៦នាទីប៉ុណ្ណោះ។

Andreeva នឹងឡើងទៅប៉ះ Elena Rybakina របស់ប្រទេសកាហ្សាក់ស្ថាន នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដ្បិតគូប្រជែងបានទម្លាក់កីឡាការិនីអាមេរិក Sofia Kenin ដោយលទ្ធផល ៦-២ ៧-៦ (៧-២) កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដូចគ្នា៕