(បរទេស)៖ LeBron James នៅពេលនេះបានក្លាយបុរសដំបូងគេអាចរកបាន ៥០,០០០ពិន្ទុសរុបក្នុងអាជីពជាកីឡាករបាល់បោះ NBA ដែលមិនធ្លាប់មានពីមុនមករបស់រូបលោក បន្ទាប់ពីស៊ុតបាល់ចូលកន្ត្រករកបាន ៣ពិន្ទុក្នុងជំនួប Los Angeles Lakers ប្រកួតទល់ក្រុម New Orleans Pelicans នៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ។
សូមជម្រាបផងថា បុរសវ័យ ៤០ឆ្នាំ កាលពីឆ្នាំ២០២៣ ក៏បានបំបែកកំណត់ត្រារបស់លោក Kareem Abdul-Jabbar ដែលកីឡាករកាន់កំណត់ត្រាស៊ុតបញ្ចូលទីគ្រប់ពេលវេលាផងដែរ ក្នុងរយៈពេល ៣៩ឆ្នាំ ។ នឹងការបំបែកកំណត់ត្រារបស់លោក Michael Jordan ក្នុងខែឧសភា ឆ្នាំ២០១៧ ។
បញ្ជាក់ផងថា LeBron Jamas ជាកីឡាករបាល់បោះឆ្នើមលំដាប់ពិភពលោកមួយរូប ដែលបានឈ្នះពាន NBA Champions ចំនួន ៤លើក និងជាសមាជិកក្រុមជម្រើសជាតិអាមេរិក ដែលឈ្នះម្ចាស់មេដាយមាសកីឡាករអូឡាំពិក ៣សម័យកាលមាននៅឆ្នាំ២០០៨, ២០១២, ២០២៤ ៕