(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់កូរ៉េខាងត្បូង Kia Corp បាននិយាយនៅថ្ងៃពុធសប្តា៍នេះថា ក្រុមហ៊ុនមានគោលបំណងលក់រថយន្តចំនួន ១.២៦ លានគ្រឿងនៅឆ្នាំ២០៣០ ពោលគឺកាត់បន្ថយច្រើនជាង ២០% ពីគោលដៅមុនរបស់ខ្លួនដែលមានចំនួន ១.៦ លានគ្រឿងដែលបានកំណត់កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។

គួរជម្រាបថា ការកាត់បន្ថយផលិតកម្មនេះគឺ ដោយសារតែមានភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងលើគោលនយោបាយរបស់សហរដ្ឋអាមេរិកលើឧស្សាហកម្មរថយន្ត ជាពិសេសការដំឡើងពន្ធគយរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ។ នេះបើយោងតាមស្លាយធ្វើបទបង្ហាញរបស់​ Kia សម្រាប់អ្នកវិនិយោគទាក់ទិននឹងគោលដៅអនាគត៕