(លីវើភូល)៖ Liverpool បានធ្វើដំណើរកាន់តែប្រកៀក ក្នុងការបន្លាយកិច្ចសន្យាថ្មីបន្ថែមទៀតជាមួយតារាជើងស៊ុត Mohamed Salah មុនពេលកិច្ចសន្យាចាស់របស់គេ នឹងផុតសុពលភាពនាបំណាច់រដូវកាលនេះ។
ពីគេហទព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសានេះថា ភាគីទាំងសងខានបានកំពុងពិភាក្សាគ្នា និងមានការឯកភាពគ្នាច្រើន មុនឈានដល់ការព្រមគ្នាចុងក្រោយនាពេលដ៏ខ្លីខាងមុខផងដែរ។
គួរបញ្ជាក់ផងថា កិច្ចសន្យាចាស់របស់ប្រធានក្រុមជម្រើសជាតិអេហ្ស៊ីបខាងលើនេះ នឹងអស់សុពលភាពនៅចុងបញ្ចប់រដូវកាលឆ្នាំ២០២៤-២៥ ដោយមិនទាន់ច្បាស់អំពីអនាគតថ្មីផងដែរ ក្នុងខណៈដែលក្លិបលេងនៅលីគកំពូលអារ៉ាប៊ីសាអូឌីត ក៏បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករមកពីទ្វីបអាហ្រ្វិកនេះដែរ។
ក៏ប៉ុន្តែការពិភាក្សាគ្នាថ្មីៗបានបង្ហាញពីភាពវិជ្ជមាន ប្រកបដោយក្តីសង្ឃឹមថា Salah នឹងបន្តលេងនៅ Anfield នៃក្លិបដែលកំពុងឈរជើងនៅ Premier League គិតចាប់តាំងពីចូលរួមតាំងពីឆ្នាំ២០១៧ មក តាមរយៈផ្លាស់ចេញពី AS Roma ប្រទេសអ៉ីតាលី។
គិតមកទល់ពេលនេះ Salah ស៊ុតបាន ២៤៣គ្រាប់ ពីការចូលលេងសរុបបានចំនួន ៣៩៤ប្រកួតសម្រាប់ហង្សក្រហម Liverpool ដោយឈ្នះពានធំ Premier League និង UEFA Champions League ថែមទៀតផង៕