(បរទេស)៖ ទាំងកីឡាករប្រដាល់សកល Daniel Dubois និង Oleksandr Usyk បានកំពុងពិភាក្សាគ្នា ដើម្បីប្រកួតគ្នានាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ ធ្វើឡើងនៅលើសង្វៀនស្ថិតក្នុងកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស។
ម្ចាស់ជើងឯកពិភពលោកបច្ចុប្បន្ន Usyk បានកំពុងគ្រប់គ្រងខ្សែក្រវាត់ ៣ស្ថាប័នផ្សេងគ្នារួមមាន WBA (Super), WBO និង WBC ស្របពេលកីឡាករទម្ងន់ធ្ងន់អង់គ្លេស Dubois មានខ្សែក្រវាត់ IBF ក្នុងដៃ។
ជាការកត់សម្គាល់ផងដែរ កីឡាករអន្តរជាតិអ៊ុយក្រែន Usyk វ័យ ៣៨ឆ្នាំ បានឡើងសង្វៀនលក្ខណៈអាជីព ២៣លើកមិនចាញ់ឡើយ ហើយក៏ធ្លាប់ផ្តួល Dubois ឱ្យបោះបង់ការប្រកួតផងដែរកាលប៉ះគ្នាលើកដំបូងនាអំឡុងខែសីហា ឆ្នាំ២០២៣។
ប្រសិនបើការចរចាត្រូវរ៉ូវគ្នា នោះមានន័យថា Dubois វ័យ ២៧ឆ្នាំ គឺមានឱកាសសងសឹក និងអាចបញ្ចប់កំណត់ត្រាមិនចាញ់របស់ Usyk ទៀតផង នៅពេលរូបគេធ្វើបានល្អ។
ការចរចាគ្នាលើកដំបូងនេះ គឺផ្តោតសំខាន់ទៅលើទីតាំងប្រកួត ដោយមិនទាន់មានការចុះកិច្ចសន្យាណាមួយនៅឡើយទេ ស្របពេល Dubois បានទទួលជ័យជម្នះទាំង ៣លើកតែម្តង ក្រោយចាញ់ Usyk ក្នុងនោះធ្លាប់ផ្តួលដៃគូសន្លប់ ១លើកទៀតផង៕