(អាស៊ី)៖ ក្រុមបាល់ទាត់ Arkadag បានឡើងទៅឈរចាំនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024-25 បន្ទាប់ពីវាយបកយកឈ្នះក្រុម Al-Arabi នៅជើងទី២ ៣-០ ក្រោយពេលជើងទី១ ចាញ់ ២-០ ដែលពួកគេរង់ចាំជួបក្រុមឈ្នះរវាងក្រុមព្រះខ័នរាជស្វាយរៀង ឬក្រុម Madura United ។

ការប្រកួតជើងទី២ រវាងក្រុមព្រះខ័នរាជស្វាយរៀង លេងទល់ក្រុម Madura United នឹងចាប់ផ្តើមលេងនៅវេលាម៉ោង៖ ៣:៣០ រសៀល នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ នៅទឹកដីប្រទេសឥណ្តូនេស៊ី បន្ទាប់ពីជើងទី១ (ស្វាយរៀង) យកឈ្នះ ៣-០ ហើយវគ្គផ្តាច់ព្រ័ត្រលេងនៅថ្ងៃទី១០ ខែឧសភាខាងមុខនេះ ៕