(អេស្ប៉ាញ)៖ លីគកំពូលអេស្ប៉ាញ LaLiga នឹងត្រូវបានតំណាងយ៉ាងហោចំណាស់មាន ៥ក្រុម ឈានទៅលេងពានអឺរ៉ុប UEFA Champions League នៅរដូវកាលក្រោយ បន្ទាប់ពីក្រុម Lazio របស់អ៊ីតាលីត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍ ខណៈប្រសិនណា Athletic Bilbao បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ប្រការនេះ ជារឿងល្អសម្រាប់ក្លិប Villarreal ដែលបានកំពុងឈរនៅលេខ៥ ក្នុងតារាង LaLiga រដូវកាលនេះ ដោយកំពុងរកបាន ៥១ពិន្ទុពីការប្រកួត ៣០ប្រកួតរបស់ពួកគេ។ ដ្បិតតំណែងនេះក្លិបឈរលេខ៦ Real Betis ក៏កំពុងប្រដេញ ៣ពិន្ទុ ជាមួយក្រុម Celta Vigo និង Mallorca ដែលក្លិបទាំង ៣នេះបានលេង ៣១ប្រកួតរួចមកហើយ។
រំលឹកផងថា កាលពីពេលថ្មីនេះកន្លងទៅនេះ ក្របខណ្ឌលីគអង់គ្លេស Premier League គឺលីគដំបូងគេចំណោលលីគកំពូលទាំង៤ ដែលទទួលបានការធានាផ្តល់កៅអីបន្ថែមឈានដល់ ៥ក្រុម នៅក្នុងការប្រកួតក្របខណ្ឌកំពូលរបស់ទ្វីបអឺរ៉ុបនេះ៕