(បរទេស)៖ ម្ចាស់កំណត់ត្រាពិភពលោកកីឡាការិនី Ruth Chepngetich ជាមួយនឹងកីឡាការិនី Peres Jepchirchir បានដកខ្លួនចេញពីការរត់ម៉ារ៉ាតុងនៅទីក្រុងឡុងដ៍, នេះបើតាមអ្នករៀបចំកម្មវិធីបានឱ្យដឹងកាលពីថ្ងៃសុក្រ ខណៈកម្មវិធីនឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែមេសានេះ ឆ្នាំ២០២៥នេះ។
ជាមួយបញ្ហាផ្លូវចិត្ត ជាមួយឱកាសនៅឆ្នាំក្រោយ កីឡាការិនីសញ្ជាតិកេនយ៉ា Chepngetich គឺជាម្ចាស់កំណត់ត្រារត់នៅទីក្រុង Chicago កាលពីឆ្នាំ២០២៤ ដែលប្រើថិរវេលា ២:០៩:៥៦វិនាទី ដើម្បីក្លាយជាស្ត្រីដំបូងដែលបំបែកថិរវេលា ២:១០នាទី។
ខណៈការដកខ្លួមមិត្តរួមជាតិកីឡាការិនី Jepchirchir ដែលជាម្ចាស់ជ័យលាភីកម្មវិធីធំចំនួន ៣ដង ដែលបានឈ្នះមេដាយមាសអូឡាំពិកនៅទីក្រុងតូក្យូ កាលពី ៤ឆ្នាំមុន ដោយសាតែមានបញ្ហារបួសកជើង។ កីឡាការិនីរូបនេះ បានឱ្យដឹងថា កំពុងផ្តោតលើការព្យាបាល ដើម្បីទទួលបានសុខភាពល្អម្តងទៀត ហើយសង្ឃឹមថានឹងត្រលប់ទៅទីក្រុងឡុងដ៍ម្តងទៀត នៅពេលខាងមុខ នៅពេលដែលមានសុខភាពល្អពេញលេញ។
សម្រាប់ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅទីក្រុងឡុងដ៍ឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងបំបែកឯតទគ្គកម្មពិភពលោក សម្រាប់អ្នកចូលរួមរត់យ៉ាងច្រើនបំផុតដែលអាចនឹងមានប្រមាណជាង ៥៦,០០០នាក់ចូលរួមប្រកួតប្រជែង៕