(អាស៊ី)៖ ក្លិប Al-Nassr ដែលមានតារាបាល់ទាត់ឆ្នាំលំដាប់ពិភពលោក Cristiano Ronaldo ត្រូវបានជ្រុះចេញត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ជើងឯកលីគតំបន់អាស៊ី AFC Champions League Elite 2024-25 ក្រោយលេងចាញ់ក្រុមលីគជប៉ុន Kawasaki Frontale លទ្ធផល ៣-២ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រពានប្រចាំទ្វីបអាស៊ីនេះជាលើកដំបូង។
ក្រុម Al-Nassr ជាក្រុមបានចំណាយប្រាក់យ៉ាងច្រើនប្រចាំលីគ Saudi Pro League ដើម្បីការប្រកួតប្រជែងបានត្រឹមខកចិត្តក្រោយការស៊ុតរបស់កីឡាករ Yuto Ozeki និង Akihiro Ienaga ដែលជា ២គ្រាប់វាយបកជ័យជម្នះរបស់ក្រុម Kawasaki Frontale ក្រោយការតាមស្មើរបស់ Sadio Mane ។
ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo ក៏បានលេងពេញរហូតដល់បញ្ចប់ការប្រកួត ខណៈក្នុងដំណើរប្រជែងពានរង្វាន់នេះក៏រកបាន ៤គ្រាប់ផងដែរ ។
សូមជម្រាបផងថា នេះលើកទី១ ដែលក្រុមលីគជប៉ុន Kawasaki បានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រពានប្រចាំតំបន់អាស៊ី នឹងត្រូវប៉ះក្រុមធ្លាប់ជាជើងឯក ២សម័យកាល Al-Ahli ក្នុងលេងដណ្តើមពានលីគប្រចាំទី្វបអាស៊ី AFC Champions League Elite 2024-25 នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅកីឡដ្ឋាន King Abdullah sport City នាទីក្រុង Jeddah នៅវេលាម៉ោង ១៩៖៣០នាទី (ម៉ោងក្នុងតំបន់) ៕