(ព្រះវិហារ)៖ តបតាមប្រសាសន៍អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ក្រុមហ៊ុន ជីប ម៉ុង ដែលមានសហស្ថាបនិក លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង បានចុះដោយផ្ទាល់ នាំយកថវិកាឧបត្ថម្ភរហូតដល់ទៅ ៤០ ម៉ឺនដុល្លារ ព្រមទាំងទឹកពិសាកម្ពុជា និងភេសជ្ជៈ ៥០០០ កេស ជូនកងទ័ពជួរមុខឈរជើងនៅព្រំដែនខេត្តព្រះវិហារ។
ជាគំរូដ៏ប្រពៃនៃស្មារតី ខ្មែរ ជួយ ខ្មែរ បង្ហាញឱ្យឃើញតាមទង្វើពិត! ជីប ម៉ុង បានសម្រេចភ្លាមៗ ឧបត្ថម្ភថវិការ ២០ ម៉ឺនដុល្លារបន្ថែមទៀតនោះ គឺដើម្បីកសាងរោងយុទ្ធោបករណ៍ធនធ្ងន់ ជូនដល់កងទ័ពដ៏អង់អាចក្លាហាន ឈរប្រចាំការជាប់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
បង្ហាញពីភាពរួបរួមសាមគ្គីគ្នាជាធ្នុងមួយ ជីប ម៉ុង ដែលជាក្រុមហ៊ុនធំក្នុងស្រុកបង្កើតឡើងដោយកូនខ្មែរ តែងតែយកចិត្តទុកដាក់ខ្ពស់ និងគោរពស្ងើចសរសើរដល់ស្មារតីស្នេហាជាតិ លះបង់ដើម្បីជាតិមាតុភូមិរបស់កងទ័ពជួរមុខកម្ពុជា ដោយតែងតែចូលរួមកិច្ចការងារសង្គមជាតិយ៉ាងសកម្ម តាមរយៈការឧបត្ថម្ភគាំទ្រនានា ដើម្បីរួមចំណែកក្នុងការបណ្តុះនូវចលនាសាមគ្គី រួបរួមខ្មែរតែមួយ៕
*ខ្មែរ ស្រលាញ់ ខ្មែរ! ខ្មែរ ជួយ ខ្មែរ ទៅវិញទៅមក!