(បរទេស)៖ រដ្ឋាភិបាលប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងពិភាក្សាឡើងវិញពាក់ព័ន្ធទៅលើជំនួយផ្នែកបច្ចេកវិទ្យា ជាពិសេសទៅលើផលិតផលពាក់កណ្តាលសម្រេច (semiconductor grants) ដែលបានអនុម័តនៅសម័យប្រធានាធិបតី Joe Biden កាន់តំណែង។ ការពិភាក្សានេះ គឺវែកញែកលើច្បាប់ «CHIPS and Science Act» ដែលមានគោលបំណងដើម្បីធានាថាជំនួយដែលរដ្ឋាភិបាលផ្តល់ទៅក្រុមហ៊ុនបច្ចេកវិទ្យានឹងផ្តល់អត្ថប្រយោជន៍ល្អជាងមុន សម្រាប់ប្រជាពលរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥។
លោក Howard Lutnick រដ្ឋមន្រ្តីពាណិជ្ជកម្ម បាននិយាយថា កិច្ចព្រមព្រៀងជំនួយមួយចំនួននៅសម័យលោក Biden គឺ «ឯកសិទ្ធិពេក» ហើយអាចត្រូវបានលុបចោល ប្រសិនបើមិនសមស្របតាមលក្ខខណ្ឌថ្មី។ ច្បាប់ CHIPS and Science Act ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី Biden នៅឆ្នា ២០២២ ដែលបានបែងចែកថវិកា ៥២.៧ពាន់លានដុល្លារ ដើម្បីជម្រុញការផលិត និងស្រាវជ្រាវបច្ចេកវិទ្យា semiconductor grants នៅក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុនធំៗដូចជា TSMC, Samsung, SK Hynix, Intel, និង Micron ត្រូវបានគេដឹងថា សុទ្ធតែទទួលបានជំនួយនៅក្រោមច្បាប់នេះ។ ប៉ុន្តែភាគច្រើននៃថវិកានោះមិនទាន់បានចែកចាយសព្វគ្រប់នោះទេ នៅពេលដែលលោក Biden ចាកចេញពីតំណែង។
គួរជម្រាបថា ការពិភាក្សាឡើងវិញនេះផ្ដោតលើការធានាថា ការវិនិយោគក្នុងឧស្សាហកម្ម semiconductor grants នឹងត្រូវបំពេញឲ្យបានត្រឹមត្រូវតាមអត្ថប្រយោជន៍ជាតិនិងបង្កើនតម្លៃសម្រាប់ប្រជាជន។ រដ្ឋាភិបាលថ្មីក៏មានគោលបំណងធានាថា សមត្ថភាពគណនាផ្នែក AI ច្រើនជាង ៥០% នឹងនៅក្នុងសហរដ្ឋអាមេរិក បើទោះបីជាមានការព្រួយបារម្ភអំពីការលក់ឈីប AI ទៅប្រទេសបរទេសក៏ដោយ៕