(បរទេស)៖ កីឡាករប្រដាល់សកល Chris Eubank Jr នឹងប្រកួតគ្នាម្តងទៀតទល់នឹង Conor Benn ធ្វើឡើងនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ខាងមុខនៅទីក្រុង London ប្រទេសអង់គ្លេស។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Eubank បានយកឈ្នះ Benn ដោយពិន្ទុឯកច្ឆន្ទកាលពីអំឡុងខែមេសា ឆ្នាំ២០២៥ នៅសង្វៀនស្ថិតក្នុងទីក្រុងកីឡដ្ឋាន Tottenham Hotspur របស់ក្លិបបាល់ទាត់អាជីព Spurs ស្របពេលជំនួបលើកទី២ នេះមិនទាន់ត្រូវបានប្រកាសពីទីតាំងសង្វៀននៅឡើយទេ។

នៅចាំបានថា កាលជួបលើកទី១ នៅទឹកដីអង់គ្លេស ចៅក្រមទាំង៣ បានដាក់ពិន្ទុ ១១៦-១១២ ដូចគ្នាសម្រាប់ Eubank ទទួលបានជ័យជម្នះលើគូប្រជែងសញ្ជាតិអង់គ្លេសដូចគ្នា Benn និងបង្កើនកំណត់ត្រាដល់ទៅ ៣៥លើកផងដែរស្ថិតក្នុងវ័យ ៣៨ឆ្នាំ។

ជើងខ្លាំងទាំងពីរខាងលើនេះដំបូងឡើយត្រូវបានផ្គូផ្គងឱ្យប្រកួតគ្នាតាំងពីឆ្នាំ២០២២ ប៉ុន្តែក្រោយមកក៏ត្រូវបានលុបចោលវិញ ដោយសារតែ Benn មានការជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ក្រោយពិនិត្យទឹកនោម និង ២បន្ទាប់ទើបរួចផុតបម្រាមនេះ៕