(ភ្នំពេញ)៖ «ឥឡូវនេះ អតិថិជនអាចទទួលបានប្រាក់ផ្ទេរដោយឥតគិតថ្លៃតាមរយៈ MoneyGram នៅពេលមកទទួលប្រាក់នៅតាមគ្រប់សាខា ធនាគារ អេស ប៊ី អាយ លី ហួរ ទូទាំងប្រទេស។ លើសពីនេះ អតិថិជនក៏អាចផ្ញើប្រាក់ឆ្លងប្រទេសក្នុងតម្លៃសមរម្យទៅកាន់ប្រទេស និងដែនដីជាង ២០០ នៅទូទាំងពិភពលោក»។ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក. មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូជាមួយ MoneyGram ដែលជាបណ្តាញទូទាត់ប្រាក់ជាសកលឈានមុខគេ។ កិច្ចសហការនេះនឹងជួយបង្កើនជម្រើសនៃការផ្ទេរប្រាក់សម្រាប់អតិថិជនទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់នូវមធ្យោបាយដែលមានសុវត្ថិភាព រហ័ស និងងាយស្រួលក្នុងការផ្ញើ និងទទួលប្រាក់ ពីមនុស្សជាទីស្រលាញ់ និងដៃគូអាជីវកម្មនៅទូទាំងពិភពលោក។ សេវាផ្ទេរប្រាក់ MoneyGram មានផ្តល់ជូននៅតាមសាខាទាំង ៥១កន្លែង របស់ធនាគារ អេស ប៊ី អាយ លី ហួរ ទូទាំង២៥ រាជធានី និងខេត្ត ក្នុងប្រទេសកម្ពុជា។

អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីការផ្ទេរប្រាក់យ៉ាងឆាប់រហ័សរបស់ MoneyGram ដោយដកបានភ្លាមៗដោយមិនរង់ចាំយូរ។ បណ្តាញដ៏ទូលំទូលាយរបស់ MoneyGram ភ្ជាប់ប្រទេស និងដែនដីជាង ២០០ តាមរយៈទីតាំងភ្នាក់ងារជាង ៤៨០.០០០ កន្លែង និងទីកន្លែងឌីជីថល (digital endpoints) ចំនួន ៥ពាន់លាននៅជុំវិញពិភពលោក។

លោក ជា ផល្លារិន អគ្គនាយកធនាគារ អេស ប៊ី អាយ លី ហួរ បានថ្លែងថា «យើងប្តេជ្ញាផ្តល់ជូនសេវាផ្ទេរប្រាក់ដែលមានតម្លៃសមរម្យ និងប្រកួតប្រជែង សម្រាប់ការផ្ទេរប្រាក់នៅទូទាំងពិភពលោក។ អតិថិជនរីករាយជាមួយនឹងការមិនគិតថ្លៃសេវា នៅរាល់ពេលមកទទួលប្រាក់ផ្ទេរតាមរយៈ MoneyGram នៅតាមគ្រប់សាខាធនាគារ អេស ប៊ី អាយ លី ហួរ ដែលអតិថិជននឹងទទួលបានបទពិសោធល្អ ក្នុងការទទួលប្រាក់ផ្ទេរពីក្រៅប្រទេស។ ដំណើរការទាំងមូល ត្រូវបានបង្កើតឡើងឱ្យមានលក្ខណៈសាមញ្ញ និងងាយស្រួល ដោយធានាថា សេវាកម្មចាំបាច់ទាំងនេះ បើកបម្រើជូនដល់គ្រប់អតិថិជនទាំងអស់»

«យើងមានមោទកភាពក្នុងការស្វាគមន៍ធនាគារ អេស ប៊ី អាយ លី ហួរ ចូលរួមក្នុងបណ្តាញ MoneyGram និងផ្តល់ជូនអតិថិជនរបស់ធនាគារនូវសេវាទូទាត់ប្រាក់ឆ្លងប្រទេសប្រកបដោយទំនុកចិត្ត»។ នេះបើយោងតាមប្រសាសន៍របស់លោក Ahmed Aly ប្រធានប្រចាំតំបន់មជ្ឈិមបូព៌ា អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីខាងត្បូងរបស់ MoneyGram។ «ភាពជាដៃគូនេះបានពង្រីកវត្តមានរបស់ MoneyGram នៅទូទាំងប្រទេសកម្ពុជា ដោយតភ្ជាប់ប្រជាជនកម្ពុជា ជាមួយពិភពលោកបន្ថែមទៀត តាមរយៈការធ្វើឱ្យមានចលនាសាច់ប្រាក់ឆ្លងប្រទេសមានភាពរលូន តម្លៃសមរម្យ និងគួរឱ្យទុកចិត្តសម្រាប់គ្រប់ៗគ្នា»

ដើម្បីផ្ញើប្រាក់ អតិថិជនគ្រាន់តែអញ្ជើញមកកាន់សាខាធនាគារ អេស ប៊ី អាយ លី ហួរ ដែលនៅជិតអ្នកបំផុត ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនច្បាប់ដើម និងមានសុពលភាព (សម្រាប់ប្រជាពលរដ្ឋខ្មែរ) ឬលិខិតឆ្លងដែនច្បាប់ដើម និងមានសុពលភាព (សម្រាប់ជនបរទេស)។ ការបំពេញទម្រង់បែបបទ «ផ្ញើប្រាក់» យ៉ាងសាមញ្ញ ហើយប្រគល់ជូនបុគ្គលិកនៅតាមបញ្ជរ រួមជាមួយប្រាក់ និងថ្លៃសេវាផ្ទេរប្រាក់ បន្ទាប់មកអ្នកនឹងទទួលបានលេខកូដយោងមួយ ដើម្បីផ្តល់ជូនទៅកាន់អ្នកទទួលប្រាក់។ ចំនួនទឹកប្រាក់ ត្រូវបានរៀបចំរួចជាស្រេច សម្រាប់អ្នកទទួលដើម្បីដកប្រាក់ដែលបានផ្ទេរមក។ ការទទួលប្រាក់ក៏ងាយស្រួលដូចគ្នាដែរ។ អ្នកទទួលគួរតែសុំលេខកូដយោងដែលបានផ្ញើតាម MoneyGram ពីអ្នកផ្ញើប្រាក់ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការទទួលបានប្រាក់យ៉ាងឆាប់រហ័ស។ បន្ទាប់មក អតិថិជនអាចអញ្ជើញមកកាន់សាខាធនាគារ អេស ប៊ី អាយ លី ហួរ ណាមួយដែលនៅជិតអ្នក ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនច្បាប់ដើម និងមានសុពលភាព (សម្រាប់ប្រជាពលរដ្ឋខ្មែរ) ឬលិខិតឆ្លងដែនច្បាប់ដើម និងមានសុពលភាព (សម្រាប់ជនបរទេស) ដោយគ្រាន់តែបំពេញទម្រង់បែបបទ «ទទួលប្រាក់» ងាយៗ ហើយបង្ហាញអត្តសញ្ញាណប័ណ្ណរបស់អ្នក ដើម្បីទទួលបានប្រាក់ដែលបានផ្ទេរមកដោយឥតគិតថ្លៃសេវា។

សម្រាប់ព័ត៌មានបន្ថែមពីសេវាផ្ទេរប្រាក់តាមរយៈ MoneyGram សូមទំនាក់ទំនងសាខាធនាគារ អេស ប៊ី អាយ លី ហួរ ដែលនៅជិតលោកអ្នកបំផុត ឬ តាមរយៈលេខទូរសព្ទ ០២៣ ៩៨០ ៨៨៨ និង ០៩៣ ៦៧១ ១១១។

សម្រាប់ព័ត៌មានបន្ថែម៖
•  អ្នកស្រី ចាន់ ចិន្តា
•  នាយិកា នាយកដ្ឋានទូទាត់អន្តរជាតិ
[email protected] 
•  ទូរសព្ទ៖ ០១៦ ៦៦៦ ០៦៧៕