(បរទេស)៖ នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០ ដើមសប្តាហ៍ថ្មីនេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗបានកើតមានឡើង រួមមានទាំងសន្តិសុខសកល គ្រោះមហន្តរាយផ្សេងៗ និងជាពិសេសនោះគឺបញ្ហានៃជំងឺរាតត្បាតសកល COVID-19 ដែលនៅតែបន្តគំរាមកំហែងប្រទេសនានាឥតឈប់ឈរ។ ខាងក្រោមនេះ គឺជាកម្រងរូបភាពសំខាន់ៗ ដែលបង្ហាញអំពីព្រឹត្តិការណ៍ ដូចបានរៀបរាប់ខាងលើនេះ៖
១៖ សារព័ត៌មានចិន៖ «បើចិនត្រូវចេញថ្លៃសងការខូចខាតបង្កឡើងដោយ COVID-19 នោះអាមេរិកគួរតែត្រូវផ្តល់សំណងដល់ពិភពលោក សម្រាប់ជំងឺអេដស៍, ជំងឺផ្តាសាយអេស៉្បាញ, វិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨ និងសង្រ្គាមមួយចំនួនដែលខ្លួនបានចាប់ផ្តើមឡើងដែរ»
២៖ ប៉ូលិសកូរ៉េខាងត្បូងកំពុងតាមរកមនុស្សជិត ២,០០០នាក់ ដែលធ្លាប់ចូលបារ និងក្លឹបនៅសេអ៊ូល ឲ្យមកធ្វើតេស្តរក COVID-19 ជាបន្ទាន់!
៣៖ ឥណ្ឌូណេស៊ី មានអ្នកស្លាប់ដោយសារ COVID-19 កើនលើស ១,០០០នាក់
៤៖ លោកប្រធានាធិបតីហ្វីលីពីនអាចនឹង អូសបន្លាយពេលបិទប្រទេសបន្ថែមទៀត ដើម្បីប្រយុទ្ធនឹង COVID-19
៥៖ ក្រុមប្រឹក្សាសន្តិសុខ UN នឹងរៀបចំកិច្ចប្រជុំបិទទ្វារក្នុងសប្តាហ៍នេះ ស្តីពីអំពើហិង្សានៅរដ្ឋ Rakhine និងបញ្ហា COVID-19 នៅមីយ៉ាន់ម៉ា
៦៖ WHO អបអរសាទរការថយចុះចំនួនអ្នកឆ្លង COVID-19 លើលោក ប៉ុន្តែគ្រប់ប្រទេសទាំងអស់ ត្រូវតែបន្តការប្រុងប្រយ័ត្ន
៧៖ លោក ដូណាល់ ត្រាំ ទាស់សម្តីជាមួយអ្នកកាសែតជនជាតិចិននៅសេតវិមាន នាំឲ្យសន្និសីទត្រូវបញ្ចប់ភ្លាមៗ