(បរទេស)៖ គិតត្រឹមម៉ោង៣៖០០នាទីរសៀលថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងភពផែនដីយើងនេះ បានកើនឡើងរហូតដល់៥,៦០១,៥២១ករណីហើយ ដោយក្នុងនោះមនុស្សស្លាប់សរុបមាន៣៤៨,១៣២នាក់ និងជាសះស្បើយឡើងវិញ ២,៣៨១,២៨០នាក់ ខណៈអ្នកជំងឺ២,៨៧,១០៩នាក់កំពុងសម្រាកព្យាបាល (៥៣,១៦៦នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ)។

យោងតាមគេហទំព័រអន្តរជាតិ Worldometer ក្នុងចំណោមប្រទេសមានអ្នកឆ្លងកំពូលៗទាំង១០ សហរដ្ឋអាមេរិក នៅតែបន្តឈរ នៅលេខរៀងទី១ ជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនបំផុតរហូតដល់ទៅជាង១.៧លានករណី ក្នុងនោះស្លាប់៩៩,៨០៥នាក់ និងជាសះស្បើយឡើងវិញ៤៦៤,៦៧០នាក់។ បន្ទាប់មកទៀតគឺមាន ប្រេស៊ីល រុស្ស៊ី អេស្ប៉ាញ អង់គ្លេស អ៉ីតាលី បារាំង អាល្លឺម៉ង់ តួកគី និងឥណ្ឌាជាដើម ដែលស្ថិតក្នុងចង្កោមប្រទេសមានអ្នកឆ្លង COVID-19 ច្រើនបំផុតទាំង១០លើលោក៕