(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។
១៖ ទីបំផុតអតីតរដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន និងភរិយាត្រូវប៉ូលិសចាប់ខ្លួន ដោយសង្ស័យជាប់ពាក់ព័ន្ធរឿងទិញសន្លឹកឆ្នោត។
២៖ មន្ត្រីជាន់ខ្ពស់ចិន និងអាមេរិក ជួបប្រជុំគ្នានៅលើកោះហាវ៉ៃ កណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក។
៣៖ ចិនរកឃើញករណីឆ្លង COVID-19 ថ្មីៗ ២៨នាក់ ក្នុងនោះ២៤នាក់ឆ្លងក្នុងស្រុកផ្ទាល់។
៤៖ អឺរ៉ុបកំពុងជម្រុញល្បឿនអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 តាមរយៈកិច្ចព្រមព្រៀងទិញពីក្រុមហ៊ុននានា ដែលមានសង្ឃឹមផលិតជោគជ័យ។
៥៖ ទោះផ្ទុះករណីឆ្លង និងស្លាប់ដោយសារ COVID-19 ឡើងវិញក្តីក៏លោក ដូណាល់ ត្រាំ មិនបិទទ្វារអាមេរិកជាលើកទី២ដែរ។
៦៖ ឥណ្ឌារៀបចំពិធីបុណ្យសពជូនទាហាន២០នាក់ ខណៈរដ្ឋមន្ត្រីការបរទេស នៃមហាយក្សទាំងពីរចិន និងឥណ្ឌា ទើបជួបសន្ទនាតាមទូរស័ព្ទ។
៧៖ ចាប់ពីខែកក្កដាតទៅ អ្នកចូលប្រទេសអូស្ត្រាលីនឹងត្រូវបង់ប្រាក់១,៩០០ដុល្លារអាមេរិក សម្រាប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ។