(ប៉េកាំង)៖ ក្នុងរបាយការណ៍នាថ្ងៃអាទិត្យនេះ ប្រទេសចិនបានប្រកាសពីរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន២៦ករណីថែមទៀត ដែល ភាគច្រើនគឺនៅក្នុងរដ្ឋធានីរបស់ចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០។
ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ មាន២២ករណីត្រូវបានរកឃើញនៅទីក្រុងប៉េកាំង។ ទីក្រុងមានមនុស្សរស់នៅច្រើនជាង២០លាននាក់ នេះ បានរាយកាណ៍ពីករណីឆ្លងដំបូងក្នុងរលកនៃការឆ្លងថ្មីកាលពីថ្ងៃទី១១ ខែមិថុនា។ ការឆ្លងរាលដាលឡើងវិញនៃជំងឺ COVID-19 នៅឯ ទីក្រុងប៉េកាំង គឺជាប់ពាក់ព័ន្ធទៅនឹងផ្សារលក់ទំនិញធំមួយ។ គិតមកទល់ពេលឥឡូវ មនុស្សសរុប២២៧នាក់ បានឆ្លង COVID-19 នៅក្នុង ទីក្រុងប៉េកាំង កំឡុងរលកនៃការឆ្លងរាលដាលថ្មីនេះ
គួរជម្រាបថា សរុបជារួម ករណីឆ្លង COVID-19 នៅក្នុងប្រទេសចិន បានកើនដល់៨៣,៣៧៨នាក់ ក្នុងនោះជាសះស្បើយ៧៨,៤១៣នាក់ និងស្លាប់៤,៦៣៤នាក់៕