(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញឱ្យប្រទេសនានា ដែលកំពុងប្រឈមនឹងជំងឺ COVID-19 ធ្ងន់ធ្ងរត្រូវពង្រឹងវិធានការឱ្យកាន់តែមានប្រសិទ្ធភាពជាងនេះ ដោយបានសង្កត់ធ្ងន់ថា វាមិនទាន់យឺតពេលនោះទេ ដើម្បីគ្រប់គ្រងជំងឺនេះ។
នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០។
ក្នុងរយៈពេលប្រាំមួយសប្តាហ៍កន្លងមក ចំនួនករណីឆ្លងនៅទូទាំងពិភពលោក បានកើនឡើងទ្វេដង។ ប្រធានអង្គការសុខភាពពិភពលោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានអំពាវនាវឱ្យប្រទេសនានា ជាពិសេសប្រទេសអ៉ីតាលី អេស្ប៉ាញ កូរ៉េខាងត្បូង និងតំបន់មួយចំនួននៅក្នុងឥណ្ឌា ឱ្យអនុវត្តវិធានការរឹតត្បឹតខ្លាំងជាងនេះ ដើម្បីបញ្ឈប់ការឆ្លងសាជាថ្មីម្តងទៀត។
រហូតមកដល់ពេលនេះ COVID-19 បានសម្លាប់មនុស្សយ៉ាងហោចណាស់ជាង ៥៥៦,០០០នាក់នៅទូទាំងពិភពលោក ក្នុងចំណោមករណីឆ្លងសរុបជាង ១២.៣លានករណីនៅប្រទេស និងតំបន់ចំនួន ១៩៦។ នៅក្នុងសន្និសីទសារព័ត៌មានពីចម្ងាយនៅទីក្រុងហ្សឺណែវលោក Tedros មានបានបញ្ជាក់ថា មានតែការអនុវត្តវិធានការរឹតត្បឹត គួបផ្សំនិងឯកភាពជាតិ សាមគ្គីភាពជាសកលទេ ទើបអាចបញ្ឍប់ការរាតត្បាតជំងឺនេះបាន៕