(បរទេស)៖ នៅថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍ជាច្រើនបានកើតមានឡើង នៅទូទាំងពិភពលោក ក្នុងនោះមានទាំងផ្នែកសន្តិសុខ នយោបាយ និងអ្វីដែលកំពុងក្តៅគគុកនោះ គឺជំងឺរាតត្បាតសកល COVID-19 ដែលកាន់តែវិវឌ្ឍធ្ងន់ធ្ងរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។
ខាងក្រោមគឺជារូបភាពមួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០៖
១៖ លោក លី សៀនឡុង៖ «ទោះបីបក្សយើងបានអសនៈច្រើនបំផុតក្នុងសភា តែចំនួនពលរដ្ឋទៅបោះឆ្នោត មិនច្រើនដូចការរំពឹងទុក»
២៖ WHO ព្រមាន៖ «៦សប្តាហ៍មកនេះចំនួនករណីឆ្លង COVID-19 លើលោកកើនទ្វេដង, ប្រទេសរងគ្រោះធ្ងន់ធ្ងរគួរប្រឹងទប់ស្កាត់ ព្រោះវាមិនទាន់ហួសពេលទេ»
៣៖ ឆាប់ៗនេះលោក ត្រាំ នឹងចេញបទបញ្ជាប្រតិបត្តិមួយ ឲ្យជនអន្តោប្រវេសន៍ ដែលមករស់នៅអាមេរិកតាំងពីក្មេង «មានសិទ្ធិចូលសញ្ជាតិ»
៤៖ ចិនរកឃើញវីរុសកូរ៉ូណាក្នុងកេសផ្ទុកបង្គាស្រស់ នាំចូលពីប្រទេសមួយ
៥៖ អ៉ីរ៉ង់មិនព្រមចុះចាញ់ទណ្ឌកម្មអាមេរិក ខណៈការនាំចេញប្រេង ធ្លាក់ចុះរាប់លានបារ៉ែល
៦៖ មនុស្សជាង ២៧,០០០នាក់ទៀតឆ្លងជំងឺ COVID-19 នៅឥណ្ឌា ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ
៧៖ តើវីរុសកូរ៉ូណាពិតជាឆ្លងតាមខ្យល់អាកាសឬ? អ្នកជំនាញអាមេរិកអះអាងថា «វាស្ថិតក្នុងកម្រិតខ្លះប៉ុណ្ណោះ»