(វ៉ាស៊ីនតោន)៖ នៅថ្ងៃទី២០ ខែកក្កដា (ម៉ោងនៅវ៉ាស៊ីនតោន) កាសែត The Washington Post បានចុះផ្សាយអបត្ថបទដែលមានចំណងជើងថា «វិបតិ្តគួរឱ្យពិភពលោក ភ្ញាក់ផ្អើល៖ ការឆ្លើយតបរបស់អាមេរិកចំពោះ COVID-19» ។ អត្ថបទនេះបានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ប្រទេសជាច្រើនអាចគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងនេះបាន ប៉ុន្តែ សហរដ្ឋអាមេរិក បែរជាបានបង្ហាញឱ្យឃើញនូវភាពបរាជ័យ ដែលគួរឱ្យអ្នកផងទាំងពួកភ្ញាក់ផ្អើល ក្នុងការទប់ទល់នឹងជំងឺឆ្លងរាតត្បាតសកលនេះទៅវិញ។
អត្ថបទនេះបានឱ្យដឹងថា បរាជ័យរបស់រដ្ឋាភិបាលអាមេរិកក្នុងការទប់ទល់ COVID-19 បានលាតត្រដាងនូវការខ្វះខាតការដឹកនាំ, ការបែកបាក់គ្នាខាងនយោបាយ ការខ្វះខាតការទម្លាក់ថវិកា ក្នុងកិច្ចការសុខាភិបាលសាធារណៈ, អយុតិ្តធម៌ក្នុងសង្គម និងសេដ្ឋកិច្ច រួមទាំងការរើងអើងពូជសាសន៍ជាដើម។
ប្រការទាំងនេះបានបណ្តាលឱ្យប្រជាពលរដ្ឋរាប់លាននាក់ឆ្លងជំងឺ និងរាប់សែននាក់ស្លាប់បាត់បង់ជីវិត។ កាសែត The Washington Post បានចុះផ្សាយថា មុននឹងផ្ទុះការ រីករាលដាល COVID-19 ស្ថាប័នសុខាភិបាលសាធារណៈនៃរដ្ឋមួយចំនួនរបស់អាមេរិក ក៏រងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារបុគ្គលិកមិនមានការងារគ្រប់គ្រាន់ និងការកាត់បន្ថយថវិកាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ចាប់ពីឆ្នាំ២០០៣មក ថវិការបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក ត្រូវបានកាត់បន្ថយ ៣០ភាគរយហើយ។
អ្នកជំនាញមើលឃើញថា ប្រព័ន្ធសុខាភិបាលសាធារណៈអាមេរិកទំនងជាអាចចាប់ផ្តើមដួលបាស់ជើង ដោយសារមិនអាចទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរ ក្នុងករណីឆ្លង COVD-19 នៅតែបន្តកើនឡើង។ ក្រៅពីនេះ ប្រព័ន្ធសារព័ត៌មានអាមេរិកបានអះអាងថា ការរីករាលដាលជំងឺឆ្លងលើកនេះ ធ្វើឱ្យអាមេរិកធ្លាក់ ក្នុងភាពបែកបាក់គ្នាខាងនយោបាយ យ៉ាងជ្រៅ។
អតប្ថទនៃការសែត The Washington Post បានប្រកាសថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាល លោក ត្រាំ ប្រជាពលរដ្ឋអាមេរិកជាច្រើនសម្គាល់ឃើញថា អ្នកវិទ្យាសាស្ត្រ និងប្រព័ន្ធសារព័ត៌មានសំខាន់ៗ បានបំផ្លើសកម្រិតធ្ងន់ធ្ងរការរីករាលដាលនៃជំងឺឆ្លង។ នៅថ្ងៃទី១៦ ខែកក្កដា វេបសាយព័ត៌មាន The Daily Beast របស់អាមេរិកបានផ្សាយ ដំណឹងថា ឯកសារមួយច្បាប់ដែលមិនបានប្រកាសបានស្នើថា៖ «រដ្ឋចំនួន ១០របស់អាមេរិក ត្រូវចាត់វិធានការបង្ការ និងគ្រប់គ្រងកាន់តែតឹងរ៉ឹង ដូចជាការដាក់កំហិតមនុស្ស ដែលចូលរួមការជួបជុំគ្នាឱ្យមិនលើសពី១០នាក់ បិទបារ និងក្លឹបហាត់ប្រាណ និងតម្រូវឱ្យប្រជាពលរដ្ឋពាក់ម៉ាស់ជាដើម។ ប៉ុន្តែ ឯកសារដែលចុះបញ្ជីក្នុងថ្ងៃទី១៤ ខែកក្កដានេះ គ្រាន់តែចែករំលែកនៅផ្ទៃក្នុងរដ្ឋបាលសហរដ្ឋអាមេរិកតែប៉ុណ្ណោះ មិនបានប្រកាសជាសាធារណៈនោះទេ ។
នៅថ្ងៃទី១៦ ខែកក្កដា លោក Ashish Jha ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីសុខភាពពិភពលោកនៃសកលវិទ្យាល័យ Harvard បានថ្លែងដូច្នេះថា៖ « សេចក្តីស្នើ មួយចំនួនមានប្រយោជន៍ណាស់។ ហេតុអ្វីបានជាលាក់បាំងពីព័ត៌មានទាំងនេះចំពោះប្រជាពលរដ្ឋអាមេរិក? ខ្ញុំសម្គាល់ឃើញថា ព័ត៌មានទាំងនេះត្រូវប្រកាសជា សាធារណៈដោយទាន់ពេលវេលា។
គួរជម្រាបថា កាលពីខែឧសភាកន្លងទៅ អង្គការសុខភាពពិភពលោក (WHO) បានស្នើឱ្យរដ្ឋាភិបាល នៃបណ្តាប្រទេសនានាថា មុននឹងស្តារសេដ្ឋកិច្ចឡើងវិញ គួរតែធានា អះអាងថា ក្នុងរយៈពេល១៤ថ្ងៃ អត្រាវិជ្ជមានក្នុងការធ្វើតេស្តត្រូវទាបជាង៥ភាគរយ។ ប៉ុន្តែតាមទិន្នន័យស្ថិតិរបស់សកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា គិតរហូតដល់ថ្ងៃទី១៦ ខែកក្កដា អត្រាវិជ្ជមាននៃរដ្ឋចំនួន ៣៣នៅអាមេរិក បានខ្ពស់ជាង៥ភាគរយ៕