(ញូយ៉ក)៖ ក្រុមមន្ត្រីប៉ូលិសក្នុងទីក្រុងញូយ៉ក ប្រដាប់ដោយដំបូង ខែល និងពាក់មួកការពារ បានបណ្ដេញក្រុមបាតុករចេញពីឧទ្យាន City Hall Park នៃសង្កាត់ Manhattan នៅព្រឹកថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងញូយ៉ក) បន្ទាប់ពីត្រូវបានក្រុមបាតុករគ្រប់គ្រងអស់ជាសប្ដាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។
មុននឹងធ្វើប្រតិបត្តិការ ប៉ូលិសក៏បានព្រមានឱ្យក្រុមបាតុករ បំបែកគ្នាផងដែរ បើពុំដូច្នោះទេនឹងត្រូវចាប់ខ្លួន។ មិនមានការប៉ះទង្គិចគ្នាធំដុំឡើយ នៅក្នុងប្រតិបត្តិការនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុករាយការណ៍ថាមនុស្សយ៉ាងហោច ៤នាក់ ត្រូវបានចាប់ខ្លួន។
បច្ចុប្បន្ន បាតុកម្មតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ នៅក្នុងសហរដ្ឋអាមេរិក មិនទាន់បញ្ចប់នៅឡើយទេ ដោយវាបានកើតឡើងតាំងតែការស្លាប់របស់បុរសស្បែកខ្មៅឈ្មោះ George Floyd កាលពីចុងខែមិថុនាមកម្លេះ៕