(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០។
១៖ ព្យុះទីហ្វុង «មេខាឡា» វាយប្រហារខេត្ត Fujian នៃប្រទេសចិន។
២៖ ករណីឆ្លង COVID-19 នៅវៀតណាម កើនដល់ ៨៤៧នាក់ ក្នុងនោះអ្នកស្លាប់កើនដល់ ១៣នាក់។
៣៖ សហរដ្ឋអាមេរិកតក់ស្លុតជាខ្លាំង ក្រោយឃើញការចាប់ខ្លួនមហាសេដ្ឋីហុងកុង Jimmy Lai និងចោទចិនថា រំលោភសិទ្ធិសេរីភាពហុងកុង។
៤៖ ទីបំផុតរដ្ឋាភិបាលលីបង់សម្រេចចុះចេញពីអំណាច ក្រោយកើតមានការផ្ទុះដ៏កក្រើក ដែលផ្តាច់ជីវិតមនុស្សជាង ១៦០នាក់។
៥៖ អូស្ត្រាលីអាចគ្រប់គ្រងស្ថានការណ៍ COVID-19 ក្នុងរដ្ឋ Victoria និងទីក្រុងមែលប៊នបានជាបណ្តើរៗ។
៦៖ លោក វ៉្លាឌីមៀ ពូទីន ប្រកាសថា រុស្ស៊ីផលិតវ៉ាក់សាំង COVID-19 បានសម្រេចជាលើកដំបូងលើពិភពលោក។
៧៖ រដ្ឋាភិបាលប៊ូតានសម្រេចបិទប្រទេស ក្រោយពលរដ្ឋម្នាក់ត្រឡប់ពីបរទេស និងធ្វើតេស្តវិជ្ជមាន COVID-19។