(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣០,៩៧៤,៦៩១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៩៦០,៨៣៨នាក់ និងជាសះស្បើយឡើងវិញ ២២,៥៧០,៤៦៧នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៦,៩៦៧,២២១នាក់ ស្លាប់ចំនួន ២០៣,៨២៤នាក់ និងជាសះស្បើយចំនួន ៤,២១៧,៩៥២នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៥,៣៩៨,២៣០នាក់ ស្លាប់ចំនួន ៨៦,៧៧៤នាក់ និងជាសះស្បើយ ៤,២៩៩,៧២៤នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៤,៥២៨,៣៤៧នាក់ ស្លាប់ ១៣៦,៥៦៥នាក់ និងជាសះស្បើយ ៣,៨២០,០៩៥នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖