(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ លោក ដូណាល់ ត្រាំ ថាបើគេរាប់តែ «សន្លឹកឆ្នោតស្របច្បាប់» នោះលោកគឺជាអ្នកឈ្នះ
២៖ សហរដ្ឋអាមេរិកគ្រោងលក់ដ្រូនប្រយុទ្ធ ១៨គ្រឿងទៅឲ្យអេមីរ៉ាត់អារ៉ាប់រួម ក្នុងតម្លៃជិត៣ពាន់លានដុល្លារ
៣៖ ចិនបាញ់បង្ហោះផ្កាយរណបម្តង ១៣គ្រឿងឡើងទៅកាន់គន្លងតារាវិថី
៤៖ អង់គ្លេស៖ មនុស្សជាង១០០នាក់ត្រូវចាប់ខ្លួន ក្រោយផ្ទុះការតវ៉ាប្រឆាំងការ «បិទប្រទេស» ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ឡើងវិញ
៥៖ កូរ៉េខាងត្បូងណែនាំកូរ៉េខាងជើង «កុំឲ្យបង្កហេតុផ្តេសផ្តាស» ដែលនាំឲ្យប៉ះពាល់ដល់ សុខសន្តិភាពនៅឧបទ្វីបកូរ៉េ
៦៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន អាចនឹងលាលែងពីតំណែងនៅឆ្នាំ២០២១ ដោយសារមានបញ្ហាសុខភាព, នេះបើតាមសារព័ត៌មាន New York Post