(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។
១៖ ទីបំផុតលោក ដូណាល់ ត្រាំ ប្រាប់ក្រុមមន្ត្រីរបស់លោក ឲ្យរៀបចំផ្ទេរអំណាចទៅលោក ចូ បៃដិន ជាផ្លូវការ
២៖ គណៈកម្មាការអឺរ៉ុប ព្រមានបារាំង ពីផលប៉ះពាល់លើសេរីភាពសារព័ត៌មាន ខណៈរដ្ឋាភិបាលលោក ម៉ាក្រុង អនុម័តច្បាប់សន្តិសុខថ្មី
៣៖ អង់គ្លេស ពិចារណាដកចៅក្រមរបស់ខ្លួន ចេញពីតុលាការក្រុងហុងកុង
៤៖ ប្រធាន WHO បង្ហាញក្តីសង្ឃឹមពិតប្រាកដ ក្នុងការបិទបញ្ចប់កូវីដ-១៩ ក្រោយវ៉ាក់សាំង៣ បង្ហាញប្រសិទ្ធភាពលើស៩០%
៥៖ ស្ថានភាពបាតុកម្មនៅទីក្រុងបាងកក នឹងតានតឹងកើនឡើងខ្លាំងនៅថ្ងៃស្អែក
៦៖ ស្ថានទូតចិនប្រចាំនៅហ្វីលីពីន៖ «សហរដ្ឋអាមេរិកកំពុងបង្ក ភាពវឹកវរនៅទ្វីបអាស៊ី»