(សៅ ប៉ូឡូ)៖ ក្រសួងសុខាភិបាលប្រេស៊ីល បានឱ្យដឹងថា មនុស្ស៥៨៧នាក់ បន្ថែមទៀតបានស្លាប់ដោយសារ COVID-19 ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់ ១៧២,៥៦១នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។
បើតាមក្រសួងសុខាភិបាលប្រេស៊ីល ក្នុងរយៈពេលពេញមួយថ្ងៃសុក្រដូចគ្នា (ម៉ោងក្នុងតំបន់) អ្នកឆ្លងថ្មី ៥១,៩២២នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ នាំឱ្យអ្នកឆ្លង សរុបកើនដល់ ៦,២៩០,២៧២នាក់ ក្នុងនោះជាសះស្បើយឡើងវិញ ៥,៥៦២,៥៣៩នាក់។
គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រេស៊ីល គឺជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុតលំដាប់ទី៣ នៅលើពិភពលោកតាមពីក្រោយ សហរដ្ឋអាមេរិក (លេខ១) និងឥណ្ឌា (លេខ២) ហើយជាប្រទេសមានអ្នកស្លាប់ច្រើនជាងគេបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក៕