(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ២,០៧៦នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ ៤២៩,៨៦៤នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ។
បើតាមក្រសួងសុខាភិបាលហ្វីលីពីន នេះគឺជាករណីឆ្លង COVID-19 ប្រចាំថ្ងៃ ក្រោម ២,០០០នាក់ រយៈពេល១៩ថ្ងៃជាប់ៗគ្នាមកនេះ។ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយដូចគ្នា មនុស្សស្លាប់៤០នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ផងដែរ ធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ៨,៣៧៣នាក់ ខណៈ៣៩៨,៦២៤នាក់ ជាសះស្បើយឡើងវិញ។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលហ្វីលីពីន មកទល់នឹងពេលនេះ មនុស្សប្រមាណ ៥.៣៦លាននាក់ បានទទួលការធ្វើតេស្ដរក COVID-19 នៅទូទាំងប្រទេស ហើយលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងត្រូវធ្វើការប្រកាសមួយនៅថ្ងៃចន្ទស្អែកនេះ ថាតើគួរតែបន្តរឹតបន្តឹង ឬក៏ត្រូវបន្ធូរបន្ថយវិធានការបិទប្រទេស៕