(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០២ ខែមករា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីភ្នាក់ងារអន្តរជាតិថាមពលអាតូមិច (IAEA) បានឱ្យដឹងថាអ៉ីរ៉ង់ នឹងចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ២០ភាគរយ ដែលនេះជាទង្វើបំពានលើកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៉ីរ៉ង់ ចំពេលកំពុងមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក។

 

 

២៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី (Wang Yi) បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយអាស៊ាន ដើម្បីពង្រឹងភាពជាដៃ គូយុទ្ធសាស្ត្រ និងជំរុញឲ្យមានសករាជថ្មីនៃសន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។

 

 

៣៖ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិហៅកាត់ថា យូនីសេហ្វ (UNICEF) បានឱ្យដឹងថា ទារកយ៉ាងហោច ៣៧១,៥០៤នាក់ ចាប់កំណើតនៅជុំវិញពិភពលោក ក្នុងឱកាសចូលឆ្នាំសកល គឺនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។

 

 

៤៖ សារព័ត៌មានអង់គ្លេស The Times បានរាយការណ៍ឲ្យដឹងថា វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដែលអភិវឌ្ឍឡើងរួមគ្នាដោយសាកលវិទ្យាល័យអង់គ្លេស Oxford និងក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ប្រហែល ២លានដូស ត្រូវបានគេកំណត់ឲ្យផ្គត់ផ្គង់ជារៀងរាល់សប្តាហ៍ ចាប់ពីពាក់កណ្តាលខែមករា ឆ្នាំ២០២១នេះ នៅក្នុងចក្រភពអង់គ្លេស។

 

 

៥៖ មន្ត្រីត្រួតពិនិត្យជំងឺឆ្លងចិន បាននិយាយថា មិនមានសញ្ញាថ្មី ដែលបង្ហាញថាវីរុសកូរ៉ូណាទម្រង់ថ្មី (COVID-19) នឹងប៉ះពាល់ដល់ភាពស៊ាំ នៃវ៉ាក់សាំងដែលប្រទេសចិន ទើបតែបានអនុញ្ញាតសម្រាប់ការប្រើប្រាស់ជាសាធារណៈនោះឡើយ។

 

 

៦៖ COVID-19 ម្នាក់បានបាត់បង់ជីវិត ខណៈអាជ្ញាធរបានរកឃើញករណីឆ្លងថ្មីៗចំនួន ២១៦នាក់ទៀត នៅក្នុងរយៈពេលមួយថ្ងៃកន្លងទៅនេះ នៅទូទាំងប្រទេសថៃ ក្នុងនោះភាគច្រើនបំផុតគឺជាករណីឆ្លងសហគមន៍៕