(ម៉ិចស៊ីកូ ស៊ីធី)៖ ប្រធានាធិបតីម៉ិកស៊ីកូ លោក Andres Manuel Lopez Obrador បានប្រកាសថាលោកបានធ្វើតេស្ដវិជ្ជមាន COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។

លោក Obrador ធ្វើការប្រកាសបែបនេះ នៅក្នុងសារមួយបង្ហោះលើ Twitter កាលពីថ្ងៃអាទិត្យម្សិលមិញ (ម៉ោងនៅម៉ិកស៊ីកូ)។ ប៉ុន្តែ ទន្ទឹមគ្នា លោកប្រធានាធិបតីម៉ិកស៊ីកូ ក៏បានអះអាងដែរថាលោកមានរោគសញ្ញាស្រាលប៉ុណ្ណោះ ហើយកំពុងនៅដាច់ដោយឡែក និងទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers ម៉ិកស៊ីកូ មានអ្នកឆ្លង COVID-19 ១,៧៥២,៣៤៧នាក់ ក្នុងនោះស្លាប់ ១៤៩,០៨៤នាក់ និងជាសះស្បើយឡើងវិញ ១,៣០៦,១៣៨នាក់៕