(អាមេរិក)៖ អង្គការសុខភាពពិភពលោក (WHO) នាថ្ងៃទី១២ ខែមីនា នេះ បានអនុម័តលើវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson សម្រាប់ការប្រើប្រាស់ជាបន្ទាន់, នេះបើយោងតាមសារព័ត៌មាន AFP ចេញផ្សាយនាយប់នេះ។
គួររំលឹកថា សហភាពអឺរ៉ុប បានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង Johnson & Johnson នេះ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
សូមជម្រាបថា ក្រុមហ៊ុន Johnson & Johnson ជាសាជីវកម្មពហុជាតិអាមេរិក ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៨៨៦ ដែលបានអភិវឌ្ឍឧបករណ៍វេជ្ជសាស្ត្រ, ឱសថ និងទំនិញវេចខ្ចប់៕