(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន (DOH) នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,១២៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៧៤៧,២៨៨ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។
ក្នុងរយៈពេលដូចគ្នានេះ DOH ក៏បានរាយការណ៍ពីការរកឃើញ អ្នកស្លាប់ថ្មីៗដោយសារជំងឺ COVID-19 ចំនួន ១០៦នាក់បន្ថែមទៀតផងដែរ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ១៣,២៩៧នាក់ ខណៈចំនួនអ្នកជំងឺជាសះស្បើយសរុប បានកើនឡើងដល់ ៦០៣,៧៤៦នាក់។
គួរបញ្ជាក់ថា ហ្វីលីពីនដែលមានប្រជាជនចំនួនប្រមាណ ១១លាននាក់ បានធ្វើតេស្តរកជំងឺ COVID-19 លើប្រជាជនរបស់ខ្លួន ចំនួន ៩លាននាក់ហើយចាប់តាំងពីការផ្ទះឡើងនៃជំងឺនេះកាលពីមករាមក៕