(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២៩,៤៥៤,៤៤០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៨២៧,៤២៦នាក់ និងជាសះស្បើយឡើងវិញ ១០៤,៤០០,៧៩៤នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣១,១៦៦,៣៤៤នាក់ ស្លាប់ចំនួន ៥៦៥,២៥៦នាក់ និងជាសះស្បើយចំនួន ២៣,៦៧៣,៤៦២នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១២,៧៥៣,២៥៨នាក់ ស្លាប់ចំនួន ៣២១,៨៨៦នាក់ និងជាសះស្បើយ ១១,១៦៩, ៩៣៧នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១២,២២០,៦៦៩នាក់ ស្លាប់ ១៦២,៩៦០នាក់ និងជាសះស្បើយ ១១,៤៧២,៤៩៤នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖