(ប៉ារីស)៖ នាយករដ្ឋមន្រ្តីបារាំងលោក Jean Castex បានថ្លែងនៅក្នុងសភាថា ប្រទេសបារាំងនឹងផ្អាករាល់ជើងហោះហើរទាំងអស់ ទាំងទៅនិងមកពីប្រេស៊ីល ក្នុងគោលបំណងបង្ការការឆ្លងរីករាលដាល នៃជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១។

លោក Castex បាននិយាយយ៉ាងដូច្នេះថា «យើងកត់សម្គាល់ឃើញថា ស្ថានភាពកាន់តែអាក្រក់ទៅៗ ហើយយើងបានសម្រេចចិត្តផ្អាករាល់ការហោះហើររវាងបារាំង និងប្រេស៊ីល រហូតដល់មានការជូនដំណឹងសារជាថ្មី»

គួរបញ្ជាក់ថា ជាច្រើនថ្ងៃមកហើយ វេជ្ជបណ្ឌិតបារាំងដែលលេចធ្លោជាច្រើនរូបបានអំពាវនាវដល់រដ្ឋាភិបាលបារាំង ឱ្យបញ្ឈប់ចរាចរណ៍តាមអាកាសជាមួយប្រេស៊ីល។ កាលពីមួយខែមុនរដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំងលោក Olivier Ferrand បាននិយាយថា ប្រហែលជា ៦% នៃករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសបារាំង គឺត្រូវបានរកឃើញថាមានប្រភពមកពីប្រេស៊ីល និងអាហ្វ្រិកខាងត្បូង៕