(ប៉េកាំង)៖ មានឃ្លាកំណាព្យបុរាណមួយ នៅក្នុងប្រទេសចិនដែលនិយាយថា «大贤秉高鉴, 公烛无私光 (Dàxián bǐng gāojiàn, gōngzhúwúsīguāng)»។ ពាក្យ 鉴 គឺកញ្ចក់។ ឃ្លានេះមានន័យថា មនុស្សមានប្រាជ្ញានឹងពិនិត្យមើលខ្លួនឯងជានិច្ច សូម្បីតែរបស់តូចតាចដូចជាទៀនប្រើជាសាធារណៈ ក៏មិនយកមកប្រើប្រាស់សម្រាប់ខ្លួនឯងដែរ។

នៅក្នុងឃ្លាកំណាព្យបុរាណនេះបានរៀបរាប់ពីវត្ថុចំនួនពីរ មួយគឺកញ្ចក់ មួយទៀតគឺទៀន។ រឿងនិទានបុរាណថ្ងៃនេះគឺចាប់ផ្តើមពីរនេះ៖
ឃ្លា 大贤秉高鉴, 公烛无私光 (Dàxián bǐng gāojiàn, gōngzhúwúsīguāng) គឺនិពន្ធដោយកវី 孟郊 នៅសម័យថាង។

យោងតាមរឿងព្រេង ព្រះចៅអធិរាជទីមួយនៃប្រទេសចិនគឺស្តេច Qing Shihuang មានកញ្ចក់មួយដែលអាចឆ្លុះឃើញ សរីរាង្គខាងក្នុងរបស់មនុស្ស និងឆ្លុះឃើញចរិយល្អនិងអាក្រក់របស់មនុស្ស។ ដូច្នេះពាក្យ 高鉴 ត្រូវបានគេប្រើដើម្បីពិពណ៌នាអំពីមនុស្ស ដែលអាចសង្កេតការណ៍យ៉ាងលម្អិត ហើយក្រោយមក ក៏ត្រូវបានប្រើប្រាស់ដើម្បីពិពណ៌នាអំពីមនុស្ស ដែលចេះពិចារណាពីកំហុសរបស់ពូកែដឹងខ្លូន។ ហើយពាក្យ 公烛 គឺមានន័យថាទៀនប្រើជាសាធារណៈ។

នៅប្រទេសចិនបុរាណ មានមន្ត្រីម្នាក់ត្រកូលលីបានទទួលលិខិតមួយ នៅពេលគាត់បានឃើញខ្លឹមសារនៃលិខិតនោះ បាននិយាយអំពីកិច្ចការឯកជនរបស់ខ្លួនគ្រួសារ គាត់ក៏ពន្លត់ទៀនប្រើជាសាធារណៈភ្លាម ហើយបានអុជទៀនខ្លួនឯង ដើម្បីអានលិខិតនោះ។

នៅក្នុងកិច្ចប្រជុំសន្ទនាស្តីពីការរំលឹកខួបលើកទី១២០ នៃថ្ងៃកំណើតរបស់លោក Zhou Enlai លោក ស៊ី ជីនភីង ប្រធានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានដកស្រង់ប្រយោគនេះដើម្បីរំលឹកពីលោក Zhou Enlai អតីតនាយករដ្ឋមន្ត្រីចិន។ លោក Zhou Enlai គឺជាស្ថាបនិកមួយរូបនិងជាសមាជិកដឹកនាំស្នូលនៃបក្សកុម្មុយនិស្តចិន លោកបានពង្រឹងមិត្តភាពរវាង ប្រជាជនចិននិងប្រជាជនពិភពលោក ដោយការទូតពិសេសរបស់ខ្លួន។

ក្រោយពេលទទួលមរណភាព លោកមិនបានទុកទ្រព្យសម្បត្តិផ្ទាល់ខ្លួនទេ ហើយសូម្បីតែធាតុ របស់លោកក៏ត្រូវបានបាចទៅលើទឹកដី របស់ប្រទេសចិនដែរ។ ចរិតខ្ពង់ខ្ពស់ដែលមិនគិតពីប្រយោជន៍ខ្លូងឯងរបស់លោក Zhou Enlai បានបង្ហាញពីចរិតឆ្នើមរបស់មន្ត្រីល្អ៕