(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១។

១៖ អង់គ្លេសអនុញ្ញាតឲ្យប្រជាជន ធ្វើដំណើរទៅក្រៅប្រទេសបាន ហើយពួកគេអាចត្រឡប់មកពីគោលដៅខ្លះ ដោយមិនបាច់ធ្វើចត្តាឡីស័កឡើយ។

២៖ អាមេរិកអនុញ្ញាតឲ្យមន្ត្រីទូត និងក្រុមគ្រួសារចាកចេញពីប្រទេសនេប៉ាល់ ព្រោះកូវីដ-១៩កំពុងរាតត្បាតខ្លាំង។

៣៖ ថៃមានអ្នកជំងឺកូវីដ-១៩ ចំនួន១៩នាក់ទៀតស្លាប់ និងរកឃើញករណីឆ្លងថ្មីៗ២,៤១៩នាក់។

៤៖ WHO បញ្ជាក់ថា វាអាស្រ័យលើរដ្ឋជាសមាជិកទាំង១៩៤របស់ខ្លួន ដើម្បីសម្រេចគួរឲ្យតៃវ៉ាន់ចូលរួម ក្នុងមហាសន្និបាតសុខភាពពិភពលោក ដែរឬអត់។

៥៖ នូវែលសេឡង់នឹងអនុវត្តពេញលេញឡើងវិញ នូវកម្មវិធីធ្វើដំណើរដោយមិនចាំបាច់ ធ្វើចត្តាឡីស័កជាមួយអូស្រ្តាលី ក្រោយក្តីបារម្ភកូវីដ-១៩ នៅទីក្រុងស៉ីដនីស្ងប់ទៅវិញ។

៦៖ ចិនបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩សរុបចំនួន «៣០៨លានដូស» ជូនដល់ប្រជាជនទូទាំងប្រទេស។

៧៖ លោក ចូ បៃដិន អាចនឹងជួបលោក វ៉្លាឌីមៀ ពូទីន នៅក្នុងខែមិថុនា។