(បាងកក)៖ នៅថ្ងៃអាទិត្យនេះ អាជ្ញាធរថៃបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២,១០១នាក់ ហើយអ្នកជំងឺ ១៧នាក់ទៀត ទើបតែបាត់បង់ជីវិត ខណៈប្រទេសអាស៊ានមួយនេះកំពុងប្រយុទ្ធតស៊ូជាមួយនឹងរលកទី៣ នៃជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១។

ក្រោយបូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យថៃមានករណីឆ្លង COVID-19 សរុបកើនដល់ ៨៣,៣៧៥នាក់ ក្នុងនោះស្លាប់ ៣៩៩នាក់ និងជាសះស្បើយ ៥៣,៦០៥នាក់។

ចំណែកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការវិញ គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ គឺវ៉ាក់សាំងសរុបចំនួន ១,៧៣០,៤៨៨ដូស ត្រូវបានចាក់៕