(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៥៨,៩៥៦,១៨២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៣០៦,៣១៣នាក់ និងជាសះស្បើយឡើងវិញ ១៣៦,៤៨៤,៤៦០នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣,៤៧៦,៧៨១នាក់ ស្លាប់ចំនួន ៥៩៥,៨១២នាក់ និងជាសះស្បើយចំនួន ២៦, ៤៣៩,៧១២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២២, ៦៦២,៤១០នាក់ ស្លាប់ចំនួន ២៤៦,១៤៦នាក់ និងជាសះស្បើយ ១៨,៦៦៥, ២៦៦នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៥,១៨៤,៧៩០នាក់ ស្លាប់ ៤២២,៤១៨នាក់ និងជាសះស្បើយ ១៣,៧១៤, ១៣៥នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖