(ប៉េកាំង)៖ រសជាតិនៃចំណីអាហារប្រពៃណី បានបង្ហាញពីវប្បធម៌នៃកន្លែងមួយ។ ពីកម្មាភិបាលនៅតំបន់មូលដ្ឋាន រហូតដល់ក្លាយជាប្រមុខរដ្ឋ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន នៅតែជាប់រវល់ក្នុងការចុះពិនិត្យការងារផ្ទាល់ នៅតាមមូលដ្ឋាន ជាពិសេសគឺជនបទ ហើយបាយប្រអប់ហូបពេលធ្វើការ របស់កម្មករឬបុគ្គលិក ក៏ជាជម្រើសរបស់លោកផងដែរ។ ក្នុងឱកាសធ្វើសកម្មភាពការទូត ក៏លោកតែងណែនាំពី នំចំណីចិននិងម្ហូបចិនដែរ។

លោកធ្លាប់មានប្រសាសន៍ថា៖ «កន្លែងនីមួយៗសុទ្ធតែមានរបស់ណាមួយ ដែលធ្វើឱ្យអ្នកផងទាំងពួងចូលចិត្តនិងចងចាំ នេះក៏ជាអារម្មណ៍សុភមង្គលម្យ៉ាង ដែលអាចឱ្យមនុស្សចង់ស្នាក់នៅទីនោះរហូត»។ ឥឡូវយើងរួមគ្នាមកស្វែងយល់ពី ចំណីអាហារឆ្ងាញ់ៗ ដែលជានាមប័ណ្ណនៃកន្លែងខុសៗគ្នា របស់ប្រទេសចិន ដែលធ្វើឱ្យអ្នកទេសចរណ៍ចាប់អារម្មណ៍ថា ញ៉ាំហើយមានអារម្មណ៍សុភមង្គល តើមានអ្វីខ្លះ?

១៖ 陕西/ខេត្តស្រានស៊ី គឺមាននំដុតដាក់សាច់ និងមី biangbiang
ពួកវាជាចំណីអាហារតំណាងស្រុកកំណើតរបស់លោក ស៊ី ជីនភីង។

២៖ 贵州/ខេត្តកួយចូវ គឺមានគុយទាវសាច់គោកួយយ៉ាង
នាទសវត្សរ៍ឆ្នាំ១៩៩០ លោក ស៊ី ជីនភីង បានទទួលបន្ទុកការងារអភិវឌ្ឍជនបទ និងលុបបំបាត់ភាពក្រីនៃខេត្តហ្វូជៀន។ កាលនោះ លោកបានទៅចូលរួមកិច្ចប្រជុំការងារលុបបំបាត់ភាពក្រីក្រ ទូទាំងប្រទេសចិននៅក្រុងកួយយ៉ាងខេត្តកួយចូវ។ ព្រឹកមួយលោក បានកម្ម៉ង់គុយទាវសាច់គោមួយចាន មកភ្លក្សហើយចូលចិត្តខ្លាំង ចង់ហូបទៀត ប៉ុន្តែស្តាយណាស់គ្មានពេលទំនេរទៀតទេ។ លុះដល់ឆ្នាំ២០១៤ លោកបានក្លាយជាប្រមុខរដ្ឋចិន។ ពេលជួបសំណេះសំណាល ជាមួយតំណាងរាស្ត្រនៃខេត្តកួយចូវ ដែលចូលរួមមហាសន្និបាតនៃសភាទាំងពីរចិនប្រចាំឆ្នាំនោះ លោក ស៊ី ជីនភីង បានលើកឡើងជាពិសេស នូវរសជាតិគុយទាវសាច់គោដ៏ឆ្ងាញ់ នាពេលនោះថា៖ រសជាតិនៃស្រុកកំណើតគឺបំភ្លេចមិនបាន។

៣៖ 河南/ខេត្តហឺណាន គឺមាន 胡辣汤 ស៊ុបជូរហឹរ
នាខែមីនា ឆ្នាំ២០១៤ លោក ស៊ីជីនភីង បានចុះត្រួតពិនិត្យការងារនៅស្រុក Lankao ខេត្តហឺណាន។ អំឡុងពេលនោះ លោកស្នាក់នៅសយនដ្ឋាននិស្សិត បាយគ្រប់ពេលសុទ្ធតែហូបនៅកង់ទីន។ លោកចាំច្បាស់ថាបាយពេលព្រឹកគឺ ចាខ្វៃ នំប៉ាវគ្មានស្នូល ស៊ុបជូរហឹរ និងទឹកសណ្តែក។ ពេលហូប លោក ស៊ី ជីនភីង បានប្រាប់ទៅអ្នកអង្គុយក្បែរខ្លួនថា៖ ស៊ុបជូរហឹរនៃខេត្តហឺណាន ឆ្ងាញ់ណាស់ ភ្លក្សទៅមើល៍!។

៤៖ 新疆/ស៊ីនជាំង គឺមានផ្លែឈើស្រស់និងដំណាប់ផ្លែឈើ
នាខែមេសា ឆ្នាំ២០១៤ លោក ស៊ី ជីនភីង បានទៅពិនិត្យការងារ នៅក្រុមហ៊ុនឧស្សាហកម្មផ្លែឈើស៊ីនជាំង ដោយបានកោតសរសើរថា ពុទ្រាក្រហម Ruoqiang មានរសជាតិឆ្ងាញ់។ ស៊ីនជាំងសម្បូរចំណីអាហារឆ្ងាញ់ៗ និងផ្លែឈើស្រស់ៗ ដូចជានំដុត សាច់ចៀមអាំង ផ្លែត្រសក់ហាមី និងទំពាំងបាយជូរជាដើម ប្រជាជនចិនតែងសរសើរថា ចង់ធ្វើជាអ្នកស៊ីនជាំង ព្រោះទីនោះមានរបស់ឆ្ងាញ់ៗច្រើនណាស់។

៥៖ 天津/ក្រុងធៀនជីន គឺមាន 煎饼果子 នំជៀនពីងកួជឺ
នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ លោកស៊ី ជីនភីង ប្រធានរដ្ឋចិន និងលោក ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចនៅចិន បានរួមគ្នាជិះរទេសភ្លើងល្បឿនលឿនទៅក្រុងធៀនជីន ដើម្បីចូលរួមសកម្មភាពផ្លាស់ប្តូរមិត្តភាពចិន-រុស្ស៊ី។ យប់នោះ លោក ពូទីន បានសាកល្បងធ្វើនំពិសេស របស់ក្រុងធៀនជីន ពោលគឺនំប៉ាវកូវពូលី និងនំជៀនពីងកួជឺ លោក ស៊ី ជីនភីង បានភ្លក្សហើយកោតសរសើរ ពីចំណីអាហារដែលតំណាងឱ្យ ក្រុងធៀនជីន។

៦៖ 福建/ខេត្តហ្វូជៀន គឺមាន 沙县小吃 ឌីមសាំស្រុកស្សាសៀន
នាខែមីនា ឆ្នាំ២០២១ លោក ស៊ី ជីនភីង បានទៅត្រួតពិនិត្យការងារនៅជនបទ សហគ្រាស និងសាលារៀននៅខេត្តហ្វូជៀន ។ លោកបានបញ្ជាក់ថា ត្រូវបន្តពន្លឿនការជំរុញឱ្យឧស្សហកម្មពិសេសនៃតំបន់ជនបទ មានការអភិវឌ្ឍកាន់តែល្អថែមទៀត ដើម្បីឱ្យតំបន់ជនបទក្លាយជា ទីកន្លែងសមស្របទាំងការស្នាក់នៅនិងអភិវឌ្ឍមុខរបរ។

៧៖ 广西/ភូមិភាគស្វយ័តក្វាងស៊ី គឺមាន 螺蛳粉 នំបញ្ចុករស្សជាតិខ្ចៅ
ការធ្វើឱ្យឧស្សាហកម្មផលិតមី គុយទាវ និងនំបញ្ចុកឱ្យក្លាយជាម៉ាកល្បីអន្តរជាតិជាការពិបាក។ រដ្ឋាភិបាលចិនគាំទ្រ ការអភិវឌ្ឍនៃបណ្តាសហគ្រាសទុនឯកជន។ បក្សនិងរដ្ឋសុទ្ធតែនឹងផ្តល់ការគាំទ្រ ក្នុងពេលសហគ្រាសទុនឯកជនជួបនឹងភាពលំបាក សង្ឃឹមថាសហគ្រាសទុនឯកជន អាចអភិវឌ្ឍមុខរបរដោយមានទំនុកចិត្ត៕