(វេនឈួន)៖ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០០៨ ការរញ្ជួយដីដ៏ខ្លាំងបានកើតឡើងនៅស្រុក Wenchuan ខេត្តស៊ីឈួនប្រទេសចិន។ ថ្ងៃទី ១៤ ខែឧសភា ទាហានឆត្រយោងចំនួន ១៥នាក់ បានទទួលបញ្ជាចេញប្រតិបត្តិការដោយលោតចុះពីកម្ពស់ជិត ៥០០០ម៉ែត្រក្រោមស្ថានភាពដែលគ្មានការបញ្ជា និងណែនាំផ្លូវពីផ្ទៃដី គ្មានផ្លាកសញ្ញាសម្គាល់ទីតាំង និងគ្មានទិន្នន័យឧតុនិយម។ ពួកគេបានចុះនៅចំណុចកណ្តាលនៃការរញ្ជួយដី ដើម្បីបើកផ្លូវជួយសង្គ្រោះតាមអាកាស។ ១៣ឆ្នាំបានកន្លងផុតទៅ ទីក្រុងថ្មីបានបង្កើតឡើង។ យើងបានឃើញការបង្កើតឡើងវិញនៅលើគំនរបាក់បែក ហើយយើងក៏បានមើលឃើញពីកម្លាំងរបស់ចិនផងដែរ។

សូមទស្សនាឃ្លីបសន្ទនាខាងក្រោម ដើម្បីរំលឹកឡើងវិញនូវខណៈពេលដ៏គួរឱ្យរំជួលចិត្តកាលពី ១៣ឆ្នាំមុន និងមើលពីមុខមាត់ថ្មីរបស់ស្រុក Wenchuan នាបច្ចុប្បន្ន៖

"សមមិត្តទាំងឡាយ ពេលវេលាត្រូវទទួលការត្រួតពិនិត្យពីបក្ស និងប្រជាជនបានមកដល់ហើយ។ គ្រោះមហន្តរាយគឺជាបទបញ្ជា។ ប្រជាជននៅតំបន់រងគ្រោះកំពុងទន្ទឹងរង់ចាំពួកយើង។ " --- លោក Li Zhengbo (កាលនោះជានាយកវិទ្យាស្ថានស្រាវជ្រាវ ទាហានឆត្រយោង)

នៅវេលាម៉ោង ១១ និង ៤៨ នាទី ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០០៨ ទ្វារយន្តហោះបានបើក។ លោក Li Zhengbo នាយកវិទ្យាស្ថានស្រាវជ្រាវ ទាហានឆត្រយោងបានលោតចេញពីទ្វារយន្តហោះមុនគេ។ ដោយសារតែពពកក្រាសពេក លើកដំបូងមានតែទាហានឆត្រយោងចំនួន ៧នាក់ប៉ុណ្ណោះដែលបានលោតចុះ។ ២១នាទីក្រោយមក ទាហានឆត្រយោង ៨នាក់ដែលជាក្រុមទី ២ បានលោតចុះពីយន្តហោះ។ ១៧នាទីក្រោយមក សារមួយបានបញ្ជូនពីផែនដីមក -- ទាហានឆត្រយោងចំនួន ១៥នាក់សុទ្ធតែចុះដល់ដីដោយសុវត្ថិភាព។ បន្ទាប់ពីពួកគេបានចុះដល់ដីដោយជោគជ័យ ពួកគេបានទាក់ទងជាមួយរដ្ឋបាលតំបន់យ៉ាងឆាប់រហ័ស។

នៅប្រហែលម៉ោង ៣ រសៀល ស្ថានភាពគ្រោះរញ្ជួយដីត្រូវបានគេរាយការណ៍ជាលើកដំបូង។ បនា្ទប់មក ព័ត៌មាននៃតំបន់រងគ្រោះ ត្រូវបានបញ្ជូនទៅទីបញ្ជាការជាបន្តបន្ទាប់ ដែលបានបង្ហាញថា កងទ័ពអាកាសបានចូលទៅក្នុងតំបន់ ដែលរងភាពរញ្ជួយខ្លាំង ហើយបានបង្កើតបណ្តាញព័ត៌មាន សម្រាប់ការទាក់ទងគ្នារវាងខាងក្នុងនិងខាងក្រៅតំបន់រងគ្រោះ។

ថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ២០២០ គឺជាខួបលើកទី ៧០ នៃការបង្កើតកងទ័ពឆត្រយោងចិន ទាហានឆត្រយោងទាំង ១៥ រូបនេះបានជួបជុំគ្នាម្តងទៀត ហើយថតរូបជុំគ្នាមួយសន្លឹកដ៏មានតម្លៃ។
១៣ឆ្នាំបានកន្លងផុតទៅ ទីក្រុងថ្មីបានត្រូវបង្កើតឡើង។ ទីប្រជុំជន Yingxiu មានផ្លូវស្អាត ហើយភោជនីយដ្ឋាន ហាងតែ និងហាងទំនិញជាច្រើនត្រូវបានបង្កើតឡើង ហេដ្ឋារចនាសម្ព័ន្ធមានសព្វគ្រប់ មុខងារទេសចរណ៍ក៏មានសព្វគ្រប់ដែរ ឧស្សាហកម្មដូចជាចិញ្ចឹមសត្វ រក្ខកម្ម និងទេសចរណ៍កំពុងរីកចម្រើនឡើង៕