(ប៉េកាំង)៖ «នេះមិនមែនជាមធ្យោបាយមានប្រសិទ្ធភាពសម្រាប់បន្ធូរបន្ថយការរីករាលដាលនៃជំងឺកូវីដ១៩នាពេលបច្ចុប្បន្ននេះទេ ក៏ប៉ុន្តែមើលទៅវាមានកម្លាំង ទាក់ទាញណាស់ដែលអាចទាក់ទាញការយកចិត្តទុកដាក់ពីអ្នកបោះឆ្នោតយ៉ាងឆាប់រហ័ស»។ ពេលថ្មីៗកន្លងទៅនេះ កាសែត «The Washington Post » បានចុះផ្សាយអត្ថបទ និងបានវាយតម្លៃដូចពោលខាងលើនេះចំពោះការដែលរដ្ឋាភិបាលអាមេរិកគាំទ្រការព្យួរការការពារកម្មសិទ្ធិបញ្ញាវ៉ាក់សាំងជំងឺកូវីដ១៩។

ឥស្សរជនអន្តរជាតិជាច្រើនបានលើកឡើងថា ភាគីអាមេរិកសម្តែងអាកប្បកិរិយាដោយសាធារណៈបែបនេះ ខ្វះលទ្ធភាពនិងការគាំទ្រក្នុងការអនុវត្តជាក់ស្តែង គឺហាក់ដូចជាគូរនំដើម្បីបំពេញភាពអត់ឃ្លាន ក៏គ្រាន់តែជាការសម្តែងខាងនយោបាយតែប៉ុណ្ណោះ។ ពេលថ្មីៗកន្លងទៅនេះ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបបានថ្លែងថាភារកិច្ចជាបន្ទាន់របស់ពិភពលោកគឺត្រូវធានាការផ្គត់ផ្គង់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ និងការចែកចាយដោយ ស្មើគ្នា តែមិនមែនការព្យួរកម្មសិទ្ធិបញ្ញានោះទេ។ ការសម្តែងអាកប្បកិរិយាបែបនេះបានបង្ហាញពីភាពមិនជាក់ស្តែងនៃរដ្ឋាភិបាលអាមេរិក។

មូលហេតុដែលបង្កបង្កើតវិបត្តិវ៉ាក់សាំងសកលនាពេលបច្ចុប្បន្នមិនមែនបញ្ហាប៉ាតង់ទេ គឺ «វ៉ាក់សាំងជនជាតិនិយម»។ អនុលោមតាមច្បាប់ផលិតកម្មខាង ការការពារជាតិ រដ្ឋាភិបាលអាមេរិកបានកំណត់ថាពាណិជ្ជករផលិតកម្មវ៉ាក់សាំងចាំបាច់ត្រូវអនុវត្តកិច្ចសន្យាក្នុងស្រុកជាអាទិភាព។ វ៉ាក់សាំងដែលសហរដ្ឋអាមេរិក បានផលិតស្ទើរតែ១០០ភាគរយបានផ្គត់ផ្គង់ដល់សហរដ្ឋអាមេរិក នេះបណ្តាលឱ្យប្រទេសមានបានស្តុកទុកវ៉ាក់សាំងជំងឺកូវីដ១៩ ច្រើនហួសហេតុ តែប្រទេសក្រីក្រសុំជំនួយមិនបានទេ។

ប្រការដែលកាន់តែអាក្រក់ជាងនេះទៅទៀត គឺសហរដ្ឋអាមេរិកបានហាមឃាត់មិនឱ្យនាំចេញសម្ភារៈគ្រប់ប្រភេទសម្រាប់ផលិតវ៉ាក់សាំងជាប់រហូតដែលបានបង្ក ការរារាំងដ៏ធ្ងន់ធ្ងរដល់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាសកល។ ទាក់ទិននឹងរឿងនេះ អ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតបានវាយតម្លៃថា «រូបរាងដូចជាសុភាពបុរស តែទង្វើដូចបិសាច នេះគឺសហរដ្ឋអាមេរិក»។ បើប្រៀបធៀបនឹងការសម្តែងអាកប្បកិរិយាតាមតែមាត់ ពិភពលោកកាន់តែត្រូវការ សកម្មភាពជាក់ស្តែងផង។ បច្ចុប្បន្ននេះ ភាគីចិនបានផ្តល់ជំនួយជាវ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ជាង ៨០ជាបន្តបន្ទាប់ និងនាំចេញវ៉ាក់សាំងទៅកាន់ ប្រទេសជាង៥០រួចរាល់ហើយ។

ពេលថ្មីៗកន្លងទៅនេះ អង្គការសុខភាពពិភពលោកបានដាក់បញ្ចូលវ៉ាក់សាំងជំងឺកូវីដ១៩ នៃក្រុមហ៊ុន Sinopharm របស់ចិនក្នុង «បញ្ជីប្រើប្រាស់ជាបន្ទាន់» នេះ មានន័យថា វ៉ាក់សាំងជំងឺកូវីដ១៩របស់ចិននឹងបម្រើដល់ទូទាំងពិភពលោកយ៉ាងពិតប្រាកដ។ បច្ចុប្បន្ននេះ នៅប្រទេសមួយចំនួន ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែស្ថិតក្នុងសភាពពិបាកគ្រប់គ្រងនោះទេ។ ក្នុងខណៈពេលជាគន្លឹះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩សកលមិនត្រូវធ្វើតាមរូបភាពនិយមទេ។
អ្នកនយោបាយអាមេរិកសម្តែងអាកប្បកិរិយាតាមតែមាត់ មិនប្រសើរផងបន្ធូរការដាក់កំហិតទៅលើការនាំចេញវ៉ាក់សាំង ក្នុងន័យផ្តល់ជំនួយដល់ប្រទេស និងប្រជាជនដែលកំពុងស្ថិតក្នុងវិបត្តិលើកនេះ។ ប្រការនេះទើបជា «ប្រតិបត្តិការសហរដ្ឋអាមេរិក» ដែលពិភពលោករំពឺងទុក៕