(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៦២,៥២៤,៤២៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៣៧១,០៣៥នាក់ និងជាសះស្បើយឡើងវិញ ១៥០,៣៨៥,៧៩៤នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣,៦៦៤,០១៣នាក់ ស្លាប់ចំនួន ៥៩៩,៣១៤នាក់ និងជាសះស្បើយចំនួន ២៦, ៧១២,៨២១នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២៤, ៣៧២,២៤៣នាក់ ស្លាប់ចំនួន ២៦៦,២២៩នាក់ និងជាសះស្បើយ ២០,៤២៦, ៣២៣នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៥,៥២១,៣១៣នាក់ ស្លាប់ ៤៣២,៧៨៥នាក់ និងជាសះស្បើយ ១៤,០២៨, ៣៥៥នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖