(ប៉េកាំង)៖ តាមទិន្នន័យថ្មីបំផុតដែលក្រសួងពាណិជ្ជកម្មចិនបានចេញផ្សាយ នៅថ្ងៃទី១៣ ខែ ឧសភាបានឱ្យដឹងថា ក្នុងរយៈពេល ៤ខែដំបូងឆ្នាំនេះ សហគ្រាសទុនបរទេស ដែលបង្កើតឡើងជាថ្មីនៅប្រទេសចិន មានចំនួន ១៤៥៣៣សហគ្រាស កើនឡើង៥០.២ភាគរយ បើប្រៀបធៀបនឹងរយៈពេល ដូចគ្នានៃឆ្នាំ ២០២០ និងកើនឡើង ១១.៥ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៃឆ្នាំ ២០១៩ ហើយបានប្រើប្រាស់ទុនបរទេសជាក់ស្តែង ចំនួន ៣៩៧០៧០លានប្រាក់យាន់ចិន បានកើនឡើង ៣៨.៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២០ និងកើនឡើង ៣០.១ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ ។

ទិន្នន័យទាំងនេះ អាចបង្ហាញឱ្យឃើញថា ទោះបីតួលេខមូលដ្ឋាននៃ ឆ្នាំ ២០២០ មានកម្រិតទាបក៏ដោយ ប៉ុន្តែបើប្រៀបធៀបនឹងឆ្នាំ ២០១៩ ការកៀរគរទុន បរទេសនៃប្រទេសចិន ក៏បានកើនឡើងយ៉ាងច្បាស់លាស់ដដែល។ ជាង នេះ ទៅទៀតរចនាសម័្ពន្ធ នៃការកៀរគរទុនបរទេស ក៏មានសុក្រឹតភាពជាបន្ត បន្ទាប់ផងដែរ ក្នុងរយៈពេល៤ខែដំបូងឆ្នាំនេះ ឧស្សាហកម្មបច្ចេកទេសខ្ពស់ បានទាក់ទាញទុនបរទេសកើនឡើង ២៩.១ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ ២០២០។ នាពេលថ្មីៗកន្លងទៅនេះទិន្នន័យ ដែលអង្គការកិច្ចសហប្រតិបតិ្តការ និងអភិវឌ្ឍន៍ខាងសេដ្ឋកិច្ចប្រកាសបាន បង្ហាញឱ្យឃើញថា នៅឆ្នាំ ២០២០ ការវិនិយោគ ដោយ ផ្ទាល់ អន្តរជាតិ (FDI)លើពិភពលោកទាំងមូលបានធ្លាក់ចុះដល់កម្រិត ទាបបំផុតក្នុង រយៈពេល ១៥ ឆ្នាំចុងក្រោយនេះ ប៉ុន្តែប្រទេសចិនបានវ៉ាហួសសហរដ្ឋអាមេរិក ក្លាយជាគោលដៅ វិនិយោគធំទីមួយ នៅលើពិភពលោកទាំងមូល។ ប្រការនេះ បានសឱ្យឃើញនូវកម្លាំងទាក់ទាញរបស់ ទីផ្សារចិន។

តើហេតុអ្វីបានជាទុនបរទេស បានហូរចូលប្រទេសចិនជាបន្តបន្ទាប់ ? កម្លាំង ទាក់ទាញធំបំផុតគឺ ប្រទេសចិន មានឧត្តមភាពខាងខ្សែ សង្វាក់ឧស្សាហកម្ម ជាទូទៅកម្លាំង ជាក់ស្តែងខាងការច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យាប្រព័ន្ធ ចរាចរណ៍ទំនិញប្រកបដោយ ភាពងាយស្រួល និងប្រភពធនធាន មនុស្សដ៏សម្បូរបែបជាដើម។ ប្រការទាំងនេះមិនត្រឹមតែអាច កាត់បន្ថយដើម ទុនធ្វើអាជីវកម្មរបស់សហគ្រាសទុនបរទេស ប៉ុណ្ណោះទេថែមទាំងក៏បានបំពេញ បន្ថែមកម្លាំងចលករ ច្នៃប្រឌិតថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចទៀតផង។

ព្រមពេលជាមួយគ្នានេះ ទីផ្សារប្រើប្រាស់ដែលមានចំនួនប្រជាជនជាង ១ពាន់ ៤រយលាននាក់ បានក្លាយជាកម្លាំងជំរុញដ៏សំខាន់ជាងគេនៃសេដ្ឋកិច្ចចិន។ ទោះបីជាបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពី ការរីករាលដាលនៃជំងឺកូវីដ១៩ នៅឆ្នាំ ២០២០ក៏ដោយ ក៏ប៉ុន្តែតាមការពិនិត្យអង្កេត របស់ក្រសួងពាណិជ្ជកម្ម ចិនបានឱ្យដឹងថា ប្រាក់ចំណូល និងផលកម្រៃនៃសហគ្រាសទុន បរទេសនៅប្រទេសចិនចំនួនជិត ៦០ភាគរយ បានសម្រេចបាននូវកំណើន ឬរក្សាកម្រិតដដែល។

ក្រៅពីនេះក្នុង ប៉ុន្មានឆ្នាំកន្លងមក រដ្ឋាភិបាលចិនបានបន្តបន្ធូរបន្ថយនូវ ការដាក់កំហិតចំពោះ ការអនុញ្ញាតឱ្យចូលទីផ្សាររបស់ប្រទេសចិន បង្កបង្កើត វេទិកាបើកទូលាយនិងធ្វើឱ្យប្រព័ន្ធច្បាប់ទុនបរទេស មានសុក្រឹតភាពជាបន្ត បន្ទាប់ក្នុងន័យបង្កើតបរិយាកាសប្រកបអាជីវកម្មកាន់តែល្អប្រសើរ សម្រាប់ សហគ្រាសទុនបរទេស គោលនយោបាយរបស់ប្រទេសចិន ស្តីពីការជំរុញឱ្យ បើកទូលាយចំពោះបរទេសប្រកបដោយ កម្រិតកាន់តែខ្ពស់ជាបន្តបន្ទាប់ គឺមានភាពច្បាស់លាស់និងជាប់រហូត ។

ដោយមកពី ការរីករាលដាល នៃជំងឺកូវីដ ១៩ និង អនាគតងើបឡើងវិញនៃ សេដ្ឋកិច្ចនៅតែមានភាព មិនប្រាកដប្រជាដដែលបានជាលើវិស័យ កៀរគរទុនបរទេសប្រទេសចិន នៅតែប្រឈមនឹងការសាកល្បងដដែលក៏ប៉ុន្តែ សមិទ្ធផលរបស់ប្រទេសចិនទាំង នេះបានធ្វើឱ្យពាក្យសំដីដែល ឃោសនាបំប៉ោងពីអ្វីដែលហៅថា “ផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន” គួរឱ្យអស់សំណើចណាស់ ៕ (#CCFR Comment#)