(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៦៣,១៧៩,០៥៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៣៨៣,៦០៦នាក់ និងជាសះស្បើយឡើងវិញ ១៤១,៤៧៨,៩១៦នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣,៦៩៥,៩១៦នាក់ ស្លាប់ចំនួន ៥៩៩,៨៦៣នាក់ និងជាសះស្បើយចំនួន ២៧, ០៩៨,៦២០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២៤, ៦៨៣,០៦៥នាក់ ស្លាប់ចំនួន ២៧០,៣១៩នាក់ និងជាសះស្បើយ ២០,៧៨៩, ០៣៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៥,៥៩០,៦១៣នាក់ ស្លាប់ ៤៣៤,៨៥២នាក់ និងជាសះស្បើយ ១៤,០៦២, ៣៩៦នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖