(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៦៤,២៦៥,៩៥៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៤០៤,១៧០នាក់ និងជាសះស្បើយឡើងវិញ ១៤២,៩៨៥,៤៤៥នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣,៧៤៧,៤៣៩នាក់ ស្លាប់ចំនួន ៦០០,៥៣៣នាក់ និងជាសះស្បើយចំនួន ២៧, ២០២,៣០៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២៥, ២២៧,៩៧០នាក់ ស្លាប់ចំនួន ២៧៨,៧៥១នាក់ និងជាសះស្បើយ ២១,៥៩០, ០០៣នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៥,៦៦១,១០៦នាក់ ស្លាប់ ៤៣៦,៨៦២នាក់ និងជាសះស្បើយ ១៤,១៥២, ៤៣៣នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖