(ប៉េកាំង)៖ ថ្ងៃទី១៨ ខែឧសភា ជាទិវាសារមន្ទីរអន្តរជាតិ។ «សារមន្ទីរជាទីកន្លែងសំខាន់សម្រាប់ការការពារនិងបន្តវេននៃវប្បធម៌មនុស្សជាតិ ក៏ជាស្ពានសម្រាប់ តភ្ជាប់អតីតកាល បច្ចុប្បន្នកាល និងអនាគតកាលផងដែរ»។ នេះបើតាមលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន។ ច្រើនឆ្នាំកន្លងមកនេះ លោកតែងតែយកចិត្តទុកដាក់ខ្លាំងលើ ការការពារបេតិកភណ្ឌវប្បធម៌។ ពេលអញ្ជើញចុះត្រួតពិនិត្យការងារនៅមូលដ្ឋាន លោកបានទៅដល់សារមន្ទីរខុសៗគ្នាដើម្បីស្វែងយល់ពីសភាពការណ៍ការពារ និងការបន្តវេននៃវប្បធម៌និងបុរាណវត្ថុក្នុងតំបន់។

១. វប្បធម៌ជនជាតិភាគតិច, ភូមិភាគស្វយ័តក្វាំងស៊ី

គ្រប់ជនជាតិរួមសាមគ្គីគ្នានិងឈានទៅមុខជាមួយគ្នា អភិវឌ្ឍនិងទទួលបានភាពរុងរឿងជាមួយគ្នា នេះហើយគឺជាប្រភពនៃភាពរស់រវើក ថាមពល និងក្តីសង្ឃឹមនៃប្រជាជាតិចិន។

២. សារមន្ទីរបដិវត្តន៍យោធាប្រជាជនចិន, ប៉េកាំង

អ្នកដែលហ៊ានធ្វើការច្នៃប្រឌិតថ្មីនឹងអាចឈានទៅមុខ អ្នកដែលប្រសប់ធ្វើការច្នៃប្រឌិតថ្មីនឹងអាចយកឈ្នះ។ពិភពលោកជាពិភពលោករបស់ប្រជាជនគ្រប់ប្រទេស ការអភិវឌ្ឍដោយសន្តិភាព ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះទើបជាសច្ចធម៌ពិតរបស់មនុស្សជាតិ។

៣. ក្រុងស៊ីអាន

ត្រូវទៅបំពេញការងារនៅកន្លែងដែលមាតុប្រទេសត្រូវការបំផុត ដើម្បីបង្កើតស្នាដៃប្រវត្តិសាស្ត្រនៃមនុស្សក្នុងជំនាន់យើង។

៤. សារមន្ទីរបដិវត្តន៍, ខេត្តហឺណាន

ក្នុងរយៈកាលបដិវត្តន៍ខុសៗគ្នានៅមុនពេលបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក្នុងតំបន់ខេត្តហ៊ូប៉ី ហឺណាន អានហួយ ចំនួនអ្នកចូលរួមធ្វើការតស៊ូប្រយុទ្ធសរុបបានលើសពី២លាននាក់ ក្នុងនោះមានជាង១លាននាក់បានពលីជីវិត។ លោកស៊ីជីនភីងធ្លាប់គូសបញ្ជាក់ថា យើងត្រូវចងចាំជានិច្ចនូវបុព្វបុរសបដិវត្តន៍ ត្រូវផ្តល់គារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតចំពោះបុព្វបុរសបដិវត្តន៍។

៥. សារមន្ទីរក្រុងChifeng ដែលតាំងបង្ហាញពីបេតិកភណ្ឌវប្បធម៌អរូបីជនជាតិភាគតិចចិន

លោកស៊ីជីនភីងបានសង្កត់ធ្ងន់ថា៖ ប្រទេសចិនជាប្រទេសពហុជនជាតិ វប្បធម៌ចិនបានចាក់ឫសក្នុងដីដ៏មានជាតិនៃវប្បធម៌ពហុជនជាតិ មានប្រវត្តិសាស្ត្រយូរលង់ គឺជាវប្បធម៌តែមួយគត់លើលោក ដែលមិនត្រូវបានកាត់ផ្តាច់ ពោលគឺបានបន្តអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។ យើងត្រូវបន្តយកចិត្តទុកដាក់លើការការពារ និងបន្តវេនវប្បធម៌ជនជាតិយើង ដើម្បីបន្តទៅជំនាន់ក្រោយៗទៀត។

៦. ជំរុញឱ្យវត្ថុបុរាណក្នុងសារមន្ទីរ បេតិកភណ្ឌលើដី និងអក្សរក្នុងសៀវភៅបុរាណ រស់រានមានជីវិតឡើងវិញ។ សុន្ទរកថារបស់លោក ស៊ី ជីនភីង ថ្លែងនៅទីចាត់ការទូទៅនៃអង្គការយូណេស្កូ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤៕